កង វង ចៅសង្កាត់ចោមចៅ១ និងស្មៀន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសេុីបអង្គេត ករណីស៊ីដាច់លុយមន្ត្រីក្រោមឱវាទ200លានរៀល និងការកៀបសុីប្រជាពលរដ្ឋរូបណាដែលសុំច្បាប់សាងសង់សំណង់ផ្សេងៗ


អុញនោះ !ធ្ងន់កហេីយពេលនេះ !!! លោក

កង វង ចៅសង្កាត់ចោមចៅ១ និងស្មៀន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសេុីបអង្គេត ករណីស៊ីដាច់លុយមន្ត្រីក្រោមឱវាទ200លានរៀល និងការកៀបសុីប្រជាពលរដ្ឋរូបណាដែលសុំច្បាប់សាងសង់សំណង់ផ្សេងៗ

ចេញផ្សាយថ្ងែទី៣០ ខែកញ្ញា ឆ្នាំ២០២៣

រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពេីពុករលួយបានចេញលិខិតបន្ទាន់មួយដោយអោយលោក កង វង ចៅសង្កាត់ចោមចៅ១ និងលោក សូរ ភត្រាសំវង្ស បំភ្លឺពាក់ព័ន្ធនិងការសុីដាច់លុយមន្ត្រីក្រោមឱវាទ200លានរៀល និងកៀបសុីពលរដ្ឋនាមកសុំច្បាប់សាងសង់ ឬជួសជុលផ្ទះ និងរាល់សុំច្បាប់ផ្សេងៗ។ 

Asian Dally  សូមដកស្រង់នូវលិខិតដែលអង្គភាពប្រឆាំងអំពេីពុករលួយ ចេញអោយលោក កង វង ចៅសង្កាត់ចោមចៅ១ និងលោក សូរ ភត្រាសំវង្ស  ស្មៀនសង្កាត់ចោមចៅ១ ដូចតទៅនេះ ៖

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាប លោក ថា អ.ប.ព. បានទទួល និងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងថា លោក និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារនៅពេលប្រជាពលរដ្ឋទៅ ស្នើសុំចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ ហើយចំពោះការស្នើសុំ ជួសជុល ឬសាងសង់ បើសិនគ្មានប្រាក់បង់ជូនទេ លោក និងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ។ ជាងនេះទៀត រូបលោក និងលោក កង វង មិនបានបើកប្រាក់រង្វាន់លើកទឹកចិត្តជាង ២០០លានរៀល ចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ជូនដល់មន្ត្រីឡើយ។ 

សេចក្តីដូចបានរៀបរាប់ខាងលើ សូម លោក បំភ្លឺករណីនេះមក អ.ប.ព. វិញឲ្យបានឆាប់ ហើយការបំភ្លឺ របស់លោក គឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ។

តាមប្រភពពីប្រជាពលរដ្ឋដែលអង្គភាពដែលអង្គភាពយេីងទទួលបានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានចោមចៅ១ បានអោយដឹងថា លោក កង វង ចាប់តាំងពីលោកឡេីងមកធ្វេីជាចៅសង្កាត់មក ពោលគឺបុគ្គលរូបនេះតែងតែកៀបសុីប្រចាពលរដ្ឋរូបណាដែលមកសុំច្បាប់ដូចជា ៖ ការសង់ឬជួសជុលផ្ទះ និងសុំច្បាប់ផ្សេងៗអោយតែពាកព័ន្ធនិងសង្កាត់ចោមចៅ១ ដោយអោយលោក សូរ ភត្រាសំវង្ស ជាស្មៀន ដេីរគួកជេជំនួស តែប្រសិនបេីពលរដ្ឋរូបណាអត់អោយលុយតាមការកំនត់ទេ លោក កង វង និងលោក សូរ ភត្រាសំវង្ស

គឺទុកអូសបន្លាយដោយលេីកហេតុផលថា ខុសនេះខុសនោះរហូត តែប្រសិនបេីដាក់លុយក្រាស់ក្រែល នោះរាល់ឯកសារនានានិងបានរលូនយ៉ាងល្អ ដោយស្មៀនជាអ្នកបំពេញបន្ថែមអោយម៉ាអែម។

ដោយកាលពីពេលថ្មីៗនេះទៀតសោត លោក កង វង ចៅសង្កាត់ចោមចៅ១  បានផ្ទុះរឿងអាស្រូវក្នុងបណ្តាញសង្គម ដោយវៃធ្វេីបាបប្រពន្ធយ៉ាងព្រៃផ្សៃ រហូតលូតកូនទៀតផង ។

ប្រភពពត៌មានពីប្រជាពលរដ្ឋជាច្រេីនបានបន្តទៀតថា ៖ 

លោក កង វង ដែលជាអតីតមន្ត្រីគណបក្សសង្គោះជាតិ ហេីយបានចូលរួមជាជីវភាពនយោបាយជាមួយនិងគណបក្សប្រជាជនកម្ពុជា ដោយទទួលបាននូវតំណែងជាចៅសង្កាត់ចោមចៅទី១

រួចមកគឺ ជីវភាពលោកនិងក្រុមគ្រួសាររបស់លោកបានផ្លាស់ប្តូរទាំងស្រុងដោយមានឡានស៊េរីទំនេីបៗ ផ្ទះនិងដីជាច្រេីនកន្លែង លុយវាល់លានដុល្លារ ។មិនត្រឹមតែប៉ុណ្ណោះ ចំណាយលុយចិព្ចឹាមស្រីកំណាន់ ទិញផ្ទះ ទិញឡានអោយ រហូតវៃទាត់ធាក់ប្រពន្ធដូចសត្វធាតុ រហូតរលូតកូនក្នុងផ្ទៃទៀតផង គឺដូចបណ្តាញសង្គមបែកធ្លាយនាពេលកន្លងមក។

អង្គភាព Asian Dally បានធ្វើការទំនាក់ទំនងដេីម្បីសុំកិច្ចសម្ភាសន៍ទៅលោក សក់ ចាន់កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងែទី៣០នេះ ដោយលោកបព្ជាាក់ថា ៖ លោកនឹងកោះហៅលោក កង វង ចៅសង្កាត់ចោមចៅ១  និងលោកសូរ ភត្រាសំវង្ស ស្មៀនសង្កាត់ចោមចៅ១ មកសួរនាំនៅសាលាខណ្ទពោធិ៍សែនជ័យនាថ្ងៃចន្ទដេីមសប្តាហ៍នេះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានចោមចៅ១ សុំសំណូមពរថ្នាក់ដឹកនាំខាងលេី ជាពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧នេះ

សូមមេត្តាដកតំណែង លោក កង វងចៅសង្កាត់ចោមចៅ១ នេះចោលទៅ ព្រោះនាំអោយរាស្ត្រក្តៅក្រហាយ ឈឺចាប់ដោយសារការកៀបសុីកំលាំងញេីសឈាមរាស្ត្រ និងមិនសមជាមន្ត្រីបំរេីរាស្ត្រនោះទេ ជាពិសេសគឺធ្វេីបាត់បង់សម្លេងឆ្នោតរបស់គណបក្សប្រជាជនថែមទៀតផង ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានចោមចៅ១ ក៏សុំសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធានប្រឆាំងអំពេីពុករលួយ សូមមេត្តាសេុីបអង្កេតទ្រព្យសម្បត្តិដែលបានមកពីការពុករលួយ សុីកំលាំងញេីសឈាមរាស្ត្រ និងសុំផ្តន្ទាទោសលោក កង វង ចៅសង្កាត់ចោមចៅ១ និងលោក សូរ ភត្រាសំវង្ស ជាស្មៀនសង្កាត់ចោមចៅ១  តាមច្បាប់ជាធរមាន៕