លោកតា ញឹម សុខឿន អាយុ ៦៣ឆ្នាំ លោកយាយយឿង គឹមសឿង អាយុ៧៦ឆ្នាំ និងលោកយាយ អ៊ែល ហ្វាស អាយុ៧៣ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ

លោកតា ញឹម សុខឿន អាយុ ៦៣ឆ្នាំ លោកយាយយឿង គឹមសឿង អាយុ៧៦ឆ្នាំ និងលោកយាយ អ៊ែល ហ្វាស អាយុ៧៣ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ 

មានអាការភ្នែកទ្បើងបាយ បណ្តាលឱ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។ 

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកតាលោកយាយ ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ននេះ លោកតាលោកយាយ អាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយជាអនេក។

សូមជម្រាបថា រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សូមអរគុណក្រុមគ្រូពេទ្យ TYDA