អគ្គិសនីឆាបឆេះឃ្លាំងស្តុកកម្ទេចក្រណាត់
ថ្ងៃចេញផ្សាយៈ February 15, 2024
រាជធានីភ្នំពេញ៖ ឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែងស្ថិតនៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ត្រូវបានអគ្គិសនីឆាបឆេះកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ករណីនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើងឆេះអំពូលភ្លើងហ្វា ដែលបំពាក់នៅលើដំបូលឃ្លាំង ហើយបានដាច់ធ្លាក់មកលើគំនរកម្ទេចក្រណាត់ដែលនៅខាងក្រោមបណ្តាលអោយឆាបឆេះយ៉ាងសន្ធោសន្ធៅ។ គ្រានោះរថយន្តពន្លត់អគ្គិភ័យបានចេញទៅពន្លត់ទាន់ពេលវេលា ទើបមិនអាចឆាប់ឆេះឃ្លាំងនោះទេ។ ចំណែកមនុស្សក៍ពុំមាននរណាម្នាក់រងរបួសនោះដែរ។ តាមប្រភពបានបញ្ជាក់ថា ឃ្លាំងនោះមានម្ចាស់ឈ្មោះ គល់ យី ភេទប្រុស អាយុ៦៨ឆ្នាំ ជាចៅសង្កាត់រង នៃសង្កាត់ត្រពាំងក្រសាំង។ ឃ្លាំងមានទំហំ១០ម៉ែត្រ X២០ម៉ែត្រ សាងសង់ពីគ្រោងដែក ជញ្ជាំងថ្ម និងដំបូលស័ង្កសី។