ទៀតហើយកាយលើសដើម!រលាយហើយភ្នំស្រេះកំពុងត្រូវបានឈ្មួញលួចកាយធ្វើអាជីវកម្មលក់យ៉ាងរំភើយដោយគ្មានការអើពើរពីអាជ្ញាធរពាក់ពន្ធ័រូបណាឡើយ

ទៀតហើយកាយលើសដើម!រលាយហើយភ្នំស្រេះកំពុងត្រូវបានឈ្មួញលួចកាយធ្វើអាជីវកម្មលក់យ៉ាងរំភើយដោយគ្មានការអើពើរពីអាជ្ញាធរពាក់ពន្ធ័រូបណាឡើយ

បន្ទាយមានជ័យ ៖ថ្ងៃទី២០ខែ៩ឆ្នាំ២០២៣បន្ទាប់ពីបណ្តាញព៍ត័មាន ផ្សព្វផ្សាយកន្លងមកស្ងាត់បានមួយរយះស្រាប់តែថ្មីៗនេះមានគ្រឿងចក្រអេស្កាវ៉ាទរ័ដល់ទៅពីរគ្រឿងកំពុងសំរុកកាយបំផ្លិចបំផ្លាញភ្នំស្រេះមិនយូរមិនឆាប់ភ្នំស្រេះ ដែលស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នឹងរងការបាត់ បង់ ដោយសារតែការកាប់កកាយយកដីធ្វើអាជីវកម្មលក់ យ៉ាងរំភើយ ។ តាមរយះព័ត៍មានពីប្រជាពលរដ្ឋរស់នៅភូមិស្រេះ បានឲ្យដឹងថា ភ្នំស្រេះដែលស្ថិតនៅចំកណ្តាលវាលស្រែ  ត្រូវបានក្រុមហ៊ុន កាប់កកាយយកអាច់ដីលក់េស្ទឺតែរលាយអស់មួយចំហៀងភ្នំ ក៏ត្រូវបានផ្អាក១រយៈបន្ទាប់ពីបណ្តាញព៍ត័មានធ្វើការផ្សព្វផ្សាយ ស្រាប់តែមួយរយៈពេលចុងក្រោយនេះគេឃើញមានម៉ៃខូ០២ទៅ០៣គ្រឿងដែលកំពុងជីករំលើងភ្នំស្រេះ យកដីលក់ដោយមិនដឹងថាថៅកែជានណា។

ក្រៅពីបំផ្លាញភ្នំ ការកាយនិងការដឹកជញ្ជូនក៏បានធ្វើឲ្យប៉ះពាល់ដល់សុកភាពប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនមិនគ្របជ្រុះរាយប៉ាយហុយទ្រលោម លើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតាមរយះឡានដីធុនតូចធំកំពុងដឹកយកទៅលក់នៅតាមភូមិអោយពលរដ្ឋយ៉ាងគគ្រឹ ក គគ្រេង ក្នុងមួយថ្ងៃៗរាប់រយឡាន ។

ជារៀងរាល់ថ្ងៃក្រុមឡានទាំងនេះវារំខានដល់ការរស់នៅពួកគាត់ខ្លាំងណាស់ តែមិនដឹងប្តឹងទៅណា។ 

ពលរដ្ឋសូមស្នើរដល់អាជ្ញាធរមេត្តាចាត់មន្ត្រីជំនាញចុះធ្វើកិច្ចអន្តរាគមន៍ណាមួយដើម្បីជួយស្រោចស្រង់ភ្នំស្រេះកុំអោយរលាយសាបសូនក្រោមដៃឈ្មួញកាយបំផ្លាញដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីប្រយោជន៍ជាតិផងទាន។