ផ្លូវបេតុងចូលវត្តប្រាំងត្រូវបានគេលួចបើកឲ្យអ្នកលក់ដូរឡើងវិញបន្ទាប់ពីអភិបាលក្រុងឧដុង្គម៉ែជ័យចុះរៀបចំសណ្តាប់ធ្នាប់បានមួយចំអិនកំពិស!
ផ្លូវបេតុងចូលវត្តប្រាំងត្រូវបានគេលួចបើកឲ្យអ្នកលក់ដូរឡើងវិញបន្ទាប់ពីអភិបាលក្រុងឧដុង្គម៉ែជ័យចុះរៀបចំសណ្តាប់ធ្នាប់បានមួយចំអិនកំពិស!
ក្រុងឧដុង្គម៉ែជ័យ៖ផ្លូវចូលរបងវត្តប្រាំងត្រូវបានគេលួចបើករបងឲ្យអ្នកលក់ដូរយ៉ាងអនាធិតេយ្យឡើងវិញបន្ទាប់ពីលោកព្រាបកុយវឌ្ឍន: អភិបាលក្រុងឧដុង្គម៉ែជ័យ បានដឹកនាំកម្លាំងចម្រុះរៀនចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវជាតិលេខ៥ ផ្លូវចូលវត្តប្រាំងនិងបរិវេណជុំវិញផ្សារឧដុង្គ ស្ថិតនៅភូមិឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺបានមួយចំអិនកំពិសកាលព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
រូបភាពជាក់ស្តែងកាលពីម៉ោង៤ជិតភ្លឺថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ដែលអង្គភាពយើងទទួលបានមានអ្នកលក់ដូរនៅផ្លូវចូលទៅវត្តប្រាំង គេបានលួចបើកសោរឲ្យឡានដឹកទំនិញចូលលក់លើផ្លូវចូលទៅវត្តប្រាំងចាប់ពីម៉ោង៤ទាបភ្លឺរហូតដល់ម៉ោង៩ព្រឹកយ៉ាងត្រជាក់ល្ហឹមរីឯអាជ្ជាធរសង្កាត់វាំងចាស់ធ្វើមិនដឹងមិនលឺជុំវិញករណីនេះ។
គួររំលឹកថា៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ មានអង្គភាពសារព័ត៌មានជិត១០អង្គភាពបានចុះផ្សាយរឿងក្រុមអាជីវករបានធ្វើតូបនៅខាងជើងវត្តប្រាំងដោយយករបងវត្តធ្វើជាជញ្ជាំង ដោយគេលក់បន្តទៅគ្នារហូតរាប់មឺុនដុល្លារក៏មាន ក្រោយពីសារព័ត៌មានបានចុះផ្សាយបានបានមួយថ្ងៃបានធ្វើឲ្យតាចៅសង្កាត់វាំងចាស់បានក្តៅស្លឹកត្រចៀកច្រឡោតតោតតូងបានចេញលិខិតបំភ្លឺទាំងទទឹងទិសកាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២៣។
ថាសារព័ត៌មានចុះផ្សាយមិនមែនការពិតយើងចង់សួរតាចៅសង្កាត់ថាតើមិនមែនការពិតត្រង់ណារូបភាពជាក់ស្តែងឃើញកូនចៅតាចៅសង្កាត់ស្លៀកពាក់ឯកសណ្ថានប្រជាការពារព្រមទាំងសៀតអាយកូមសំញ៉ែងដើរយកលុយពីអ្នកលក់ដូរតាមតូបខាងជើងប្រាំងក្នុងកិច្ចសម្ភាសតាមទូរស័ទ្ទក៏តាចៅសង្កាត់វាំងចាស់បានទទួលស្គាល់ថាជាកូនចៅគាត់ដែរ ដំរីងាប់គឺយកចង្អេរមកបាំងមិនជិតទេតាសូមទទួលស្គាល់ការពិតខ្លះទៅ ដើម្បីកេរ្តិ៍ឈ្មោះកិត្តិយស់ និងសេចក្តីថ្លៃថ្នូរ។
គួរបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារអង្គភាពសារព័ត៌មានយើងបានធ្វើដំណើរទៅកាន់វត្តប្រាង្គ ស្ថិតនៅភូមិឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ដើម្បីសិក្សានិងស្រាវជ្រាវបន្ថែមពាក់ព័ន្ធទៅនិងក្រុមអ្នកលក់ដូរមួយចំនួនដែលបានធ្វើតូបដោយយករបងវត្តធ្វើជារបងនៅខាងជើងវត្តប្រាង្គ ប្រហែល៥៧តូប យើងមើលទៅគួរឲ្យសង្វេកខ្លាំងណាស់ចំពោះវត្តប្រាង្គដែលជាវត្តបុរាណរបស់ស្តេចជំនាន់មុន មានអាយុកាលជាង១០០ឆ្នាំមកហើយ កោតតែជនអគតិទាំងអស់នោះចេះធ្វើទៅកើតដើម្បីតែផលប្រយោជន៍ផ្ទាល់គឺអ្វីៗក៏គេហ៊ានធ្វើដោយបំពាននោះដែររីអាជ្ញាធរសង្កាត់វាំងចាស់ហាក់ធ្វើមិនដឹងមិនលឺជុំវិញករណីនេះ។
មានសង្ឃដិកាប្រាប់អ្នកសារព័ត៌មាននាព្រឹកនោះព្រះគ្រូ អត្តប្បសាទញ្ញាណោ ឆាយកន បានមានសង្ឃដីកាថា៖ ស្របពេលព្រះអង្គបានស្ថាបនាផ្លូវចាក់បេតុងរួចរាល់ហើយខាងអាជ្ញាធរក៏បានសុំឲ្យប្រជាពលរដ្ឋលក់ដូរតែ៧ថ្ងៃទេតែរហូតដល់៥ឆ្នាំ
ដោយឃើញសភាពបែបនេះព្រះអង្គក៏បានសុំឲ្យអាជ្ញាធរសង្កាត់វាំងចាស់ជួយសម្រួលពីរបីលើកមកហើយ។
ក្រោយមកខាងសាលាក្រុងឧដុង្គម៉ែជ័យ បានចុះមករៀបចំសណ្តាប់ធ្នាប់លើផ្លូវចាក់បេតុងនោះអ្នកលក់ដូរទាំងនោះស្ម័គ្គចិត្តរើចេញព្រះអង្គបានមានសង្ឃដីកាបន្តថាផ្លូវចូលវត្តប្រាង្គ នេះគឺមានតាំងពីបុរាណកាលមក មិនមានចាក់បេតុងនោះទេទើបតែឆ្នាំ២០១៨ ព្រះអង្គបានធ្វើផ្លូវចាក់បេតុងបានស្អាតហើយស្រាប់តែមានការលក់ដូរលើផ្លូវយ៉ាងអនាធិបតេយ្យទៅវិញឥឡូូវបានល្អហើយដោយសារព្រះអង្គបានសហការជាមួយអាជ្ញាធរសាលាក្រុង។
ព្រះអង្គបានបន្តថាព្រះអង្គបានជួបក្រុមអាក្រុមអាជីវករលក់ដូរសូមឈប់លក់លើផ្លូវទៀតទៅ អាត្មាសុំបិណ្ឌបាតផ្លូវនោះវិញបន្ទាប់មកពួកគាត់ក៏សម្រេចចិត្តទៅលក់តាមគណកម្មការផ្សារបានរៀបចំ។
ពាក់ព័ន្ធទៅនិងសំណួរការធ្វើតូបលក់នៅប៉ែកខាងជើងវត្តប្រាង្គ នោះព្រះអង្គបានមានសង្ឃដីកាថាសូមទៅសម្ភាសជាមួយចៅសង្កាត់វាំងចាស់ទៅពីព្រោះអាត្មាជាម្ចាស់វត្តអត្មាឃើញសកម្មភាពធ្វើភ្លាមក៏បានហាមដែលមិនត្រឹមតែធ្វើទេពួកគេបានវាយបង្គោលសីមាវត្តបាក់សន្លឹកសីមានៅលើរបងស្ទើរខូចខាតទាំងអស់ហើយបានបោះសំរាមចូលក្នុងវត្តទៀតផងព្រះអង្គបានរាយការណ៍ទៅអាជ្ញាធរគាត់ចុះមកថតប៉ុន្តែមិនទាន់មានដោះស្រាយនោះទេក្រោយមកក៏មានធ្វើតូបរីកដូចផ្សិតបច្្ចប្បន្ននេះប្រហែល៧៥តូប។
ព្រះអង្គបានបញ្ជាក់ថាតើកំហុសនោះជាកំហុសអ្នកណាទាល់តែម្ចាស់សាមីចេញមកផ្ទាល់ទើបដោះស្រាយចេញតាមការអះអាងពីចៅសង្កាត់ថាគាត់មិនបានឲ្យធ្វើទេទាល់តែយើងបញ្ជាក់ជាមួយអាជ្ញាធរទៀតព្រោះអាត្មាជាម្ចាស់វត្ត ជាវត្តដូនតាបុព្ពបុរសមានអាយុកាលមកដល់ឥឡូវជាង១០០ឆ្នាំហើយរីកំពូលប្រាង្គមានអាយុកាលយូរជាងវត្តទៅទៀត។
អញ្ជឹងព្រះអង្គចេះតែណែនាំបងប្អូនអាជីវករទាំងអស់យកបេះដូងទៅនិយាយជាមួយគាត់ជាវត្តបុរាណបើមិនបានជួយចូកជួយចែវកុំយកជើងរាទឹកព្រោះបច្ចុប្បន្ននេះព្រះខំប្រឹងខ្លាំងណាស់លោកគង់នៅវត្តទើបតែបាន៥ឆ្នាំបានស្ថាបនាផ្លូវបេតុងកសាងកុដ្ឋិសាលារៀនសួនច្បារលនិងល។
កសាងចុងក្រោយគឺកំពូលប្រាង្គអស់ថវិកាជាងប្រាំបួនមុឺនដុល្លារអាមេរិក។