ការដ្ឋានសំណង់ជាច្រើនកន្លែងបានសាងសង់លយចូលដីច្រាំងទន្លេ ក្នុងមូលដ្ឋានឃុំកំពង់លួងស្រុកពញាឭខេត្តកណ្តាល។
ការដ្ឋានសំណង់ជាច្រើនកន្លែងបានសាងសង់លយចូលដីច្រាំងទន្លេ ក្នុងមូលដ្ឋានឃុំកំពង់លួងស្រុកពញាឭខេត្តកណ្តាល។ ជាក់ស្តែងក្នុងច្រាំងទន្លេមួយកន្លែងនៅក្នុងភូមិសង្វរឃុំកំពង់លួងស្រុកពញាឭខេត្តកណ្តាលបានសាងសង់ផ្ទះដោយបុកគ្រឹះរំលោភចូលក្នុងទន្លេតែម្តងប្រមាណជាង ២០ម៉ែត្រ ខណៈ សំណង់មួយនេះបានសាងសង់ជិតនឹងរួចរាល់ទៅហើយ និងកំពុងតែសាងសង់បន្តទៀតដោយគ្មានអញ្ញ៉ាធរ័រូបណាអើពើសោះឡើយ។សូមរំឭកថា នៅប៉ុន្មានឆ្នាំក្រោយនេះ សំណង់ជាច្រើនកន្លែង បានសាងសង់អត់ច្បាប់ និងរំលោភច្រាំងទន្លេ ក្នុងភូមិសង្វរឃុំកំពង់លួងស្រុកពញាឭខេត្តកណ្តាលគ្មានអាជ្ញាធររូបណាអើពើឡើយគេឃើញដំណើរការសាងសង់នៅតែបន្តបានដោយរលូនតាំងពីបុកគ្រឹះដំបូងរហូតមកទល់ពេលនេះបានប្រហែល៧០ ភាគរយហើយមិនដែលឃើញវត្តមានអស់លោកអាជ្ញាធរមន្ត្រីជំនាញណាមួយចុះមកធ្វើការទប់ស្កាត់ឫហាមឃាត់ឲ្យមានប្រសិទ្ធិភាពនោះឡើយ។ទង្វើនេះធ្វើឲ្យមហាជនជាច្រើននាំគ្នារិះគន់ថាប្រហែលជាម្ចាស់ផ្ទះសែនត្រូវហើយបើពុំនោះទេមិនអាចសាងសង់បានដោយស្រួលទេ។មហាជនបន្តថាម្ចាស់ផ្ទះដ៏ធំដែលកំពុងសាងសង់ក្នុងទន្លេនេះបានចាប់ផ្តើមដំណើរការសាងសង់ជាយូណាស់មកហើយដោយមិនដែលរំខានដល់សមត្ថកិច្ចអាជ្ញាធរនិងមន្ត្រីជំនាញម្តងណានោះទេ។រឺក៏អាជ្ញាធរនិងមន្ត្រីជំនាញឃុបឃិតគ្នាបណ្តែតបណ្តោយឲ្យបុគ្គលអ្នកមានលុយមានអំណាចបុកគ្រឹះសាងសង់សំណង់រឹងពាស់ពេញនៅលើដីចំណីទន្លេយ៉ាងអនាធិបតេយ្យ។ ។ករណីនេះប្រជាពលរដ្ឋសូមស្នើលោកទេសរដ្ធមន្ត្រីសាយសំអាល់មេត្តាជួយពិនិត្យមើលមន្ត្រីខិលខូចមួយចំនួនតូចទាំងនោះផងដោយសារតែមានមន្ត្រីជើងដប់ទាំងនេះហើយបានជាគណបក្សប្រជាជនបាត់សន្លឹកឆ្នោត៕