ពិតជាខ្លាំងមែន រូបភាពជាការស្តារស្ទឹងរំដោះទឹក ប៉ុន្តែជីករូងយកខ្សាច់លក់ រួចបង្ហូរទឹកចូលដើម្បីបំភ័ណ្ឌភ្នែក ប្រជាជន។ មុននិងក្រោយគង់តែបាក់ដីរបស់ប្រជាជនចូលស្ទឹងអស់មិនខានទេ។ ករណីនេះកើតឡើងនៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ពិតជាខ្លាំងមែន រូបភាពជាការស្តារស្ទឹងរំដោះទឹក ប៉ុន្តែជីករូងយកខ្សាច់លក់ រួចបង្ហូរទឹកចូលដើម្បីបំភ័ណ្ឌភ្នែក ប្រជាជន។ មុននិងក្រោយគង់តែបាក់ដីរបស់ប្រជាជនចូលស្ទឹងអស់មិនខានទេ។ ករណីនេះកើតឡើងនៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ចេញផ្សាយថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣

ខេត្តកណ្តាល ៖ គ្រឿងចក្រដឹកអាចម៍ដីមួយកន្លែង កំពុងតែផ្គេីនទៅលេីលិខិតអនុញ្ញាតិរបស់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល។ 

តាមការលេីកឡេីងរបស់ប្រជាពលរដ្ឋ ៖បេីទោះបីជាឈ្មួញជីកអាចម៍ដី និងបូមខ្សាច់លក់យ៉ាងអនាធិបតេយ្យយ៉ាងណាក៏ដោយ ក៏អាជ្ញាធរនិង មន្ទីររ៉ែនិងថាមពលខេត្តកណ្តាល មិនខ្វល់ឡេីយ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍។

តាមប្រភពពីប្រជាពលរដ្ឋបានបង្ហេីបអោយអង្គភាពសារពត៌មានយេីងដឹងថា ៖

រណ្តៅដីដ៏ធំមួយនេះ មានជម្រៅរហូតជាង១០ម៉ែត្រ ដែលស្ថិតនៅភូមិត្រល់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រជាពលរដ្ឋលោកសម្តែងការព្រួយបារម្មណ៍ ជាខ្លាំងចំពោះម្ចាស់អាជីវកម្មជីករណ្តៅដីនិងបូមខ្សាច់ ដែលមានជម្រៅលេីសពី១០ម៉ែត្រមួយនេះ ដែលវាអាចបង្កហានិភ័យ សម្រាប់ពួកគាត់ក្នុងការរស់នៅដូចជា ៖ ក្មេងៗ និងសត្វពាហនៈគោ ក្របីនិងធ្លាក់ចូលទៅច្បាស់ជាស្លាប់បាត់បង់ជីវិតជាក់ជាមិនខាន។

គេសង្កេតឃេីញថា បរិវេនរណ្តៅដី និងបូមខ្សាច់លក់នេះ គឺមានរណ្តៅចាស់ៗជាច្រេីនកន្លែងផ្សេងទៀត សុទ្ធតែមានជម្រៅជ្រៅៗ ដែលម្ចាស់អាជីវកម្ម បានដឹកយកអាចម៍ដីនិងបូមខ្សាច់ហេីយពុំមានធ្វេីរបងហ៊ុមព័ទ្ធជុំវិញអោយបានត្រឹមត្រូវនោះទេ។

ម្យ៉ាងវិញទៀតគេសង្កេតឃេីញថា រថយន្តដឹកអាចម៍ដីជាច្រើនគ្រឿង ហេីយក្នុងមួយថ្ងៃៗដឹករាប់រយជេីងឡេីង ហេីយជ្រុះអាចម៍ដីរាយប៉ាយតាមផ្លូវជាតិ និងមិនមានការគ្របតង់អោយបានត្រឹមត្រូវនោះឡេីយ។

ប្រភពបន្តបាននិយាយពីក្រុមអ្នកបេីករថយន្តដឹកដីខ្នាយយក្សនោះវិញ គឺគេបេីកបរជាន់ដូនហោះដោយមិនគោរពអាយុជីវិតរបស់ប្រជាពលរដ្ឋនិងអ្នកដ៏ទៃឡេីយ។ ជាក់ស្តែងការជីកយកអាចម៍ដីរបស់ ម្ចាស់អាជីវកម្មខាងលើបានធ្វើការជីកមានជម្រៅស្ទេីដល់ឋានប្រែតទៅហេីយ ក៏អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនខ្វល់ដែរ។

ជាការសំណូមពរពីមហាជនគ្រប់មជ្ឍដ្ឋាននិងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សូមសំណូមពរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល  និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមានវិធានការណ៍នឹងពិនិត្យទៅលេីរណ្តៅដីខ្នតយក្ស ដែលកំពុងផ្គេីនច្បាប់អនុញ្ញាតិដែលមានទំហំរាប់ពាន់ម៉ែត្រ និងជម្រៅរាប់សិបម៉ែត្រ ស្ទើរតែមេីលគ្រឿងចក្រមិនឃេីញផងទាន? ជៀសវាងការរិះគន់ពីមហាជន។

ជុំវិញការរិះគន់ខាងលេីនេះពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខាងលេីនេះ អង្គភាពសារពត៌មានយេីងខ្ញុំបានធ្វេីការទំនាក់ទំនងទៅលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល 

ប៉ុន្តែលោកឆ្លេីយថាជាប់ប្រជុំ ។

អង្គភាពយេីងខ្ញុំក៏បានធ្វេីការទំនាក់ទំនងទៅខាងរដ្ឋបាលស្រុកកណ្តាល ដេីម្បីសុំការសម្ភាសន៍ដែរ ប៉ុន្តែលោកអោយលេខទូសព្ទលោកនាយករដ្ឋបាលស្រុក ដេីម្បីសួរនាំបន្ត ប៉ុន្តែតេមិនលេីកសោះ  ។ដោយមិនអស់ចិត្តអង្គភាពសារព៌តមានយេីងខ្ញុំក៏បានធ្វេីការទំនាក់ទំនងទៅលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង តែម្តង ប៉ុន្តែលោកឆ្លេីយថាជាប់រវល់ប្រជុំ ៕