កុមារាម្នាក់ ស្លា-ប់ ដោយសារ ឆក់ខ្សែភ្លើង នៅពេលចុះលេងក្នុងអាងទឹក នៅមុខច្រកចូលផ្សារទំនើបអូឡាំព្យា”
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានចុះទៅត្រួតពិនិត្យទីតាំងផ្សារទំនើរអូឡាំព្យា ខណៈដែលកុមារាម្នាក់ស្លាប់ ដោយសារករណី “ ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារ សង្ស័យការធ្វេសប្រហែសនៃការរៀបប្រព័ន្ធខ្សែភ្លើងមិនល្អ ទើបបណ្ដាលឱ្យឆក់កុមាររងគ្រោះ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌ៧មករា បានអោយដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភា ឆ្នាំ២០២៣នេះថា នៅព្រឹកនេះ កម្លាំងជំនាញខណ្ឌ បានសហការជាមួយកម្លាំងនគរបាលផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ បានចុះស្រាវជ្រាវនិងត្រួតពិនិត្យមើលនៅកន្លែងកើតហេតុ ដេីម្បីបញ្ជាក់ពីមូលហេតុថាបណ្ដាលមកពីអ្វីឱ្យច្បាស់។
សូមរំលឹកថា ចំពោះករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១៩ និង០៨ នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមុខច្រកចូលផ្សារអូឡាំព្យា ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ររាជធានីភ្នំពេញ។
ក្រោយពេលកើតហេត កម្លាំងនគរបាលបានចុះអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ ប៉ុន្តែជាអកុសលកុមារងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ត្រូវបញ្ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕