ចាប់ដំណើរការឡើងវិញហើយ ល្បែងសុីសង{ភ្នាល់ទឹកភ្លៀង} ខុសច្បាប់ នៅចំកណ្តាលក្រុងភ្នំពេញ ឃើញដំណើរបើកលេងទៀតហើយ! រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខ្លាចញញើតមិនហ៊ានបង្រ្កាប!!!
ចាប់ដំណើរការឡើងវិញហើយ ល្បែងសុីសង{ភ្នាល់ទឹកភ្លៀង} ខុសច្បាប់ នៅចំកណ្តាលក្រុងភ្នំពេញ ឃើញដំណើរបើកលេងទៀតហើយ! រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខ្លាចញញើតមិនហ៊ានបង្រ្កាប!!!
ភ្នំពេញ ÷ មានសេចក្តីរាយការណ៍មកថា: ល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតក្នុង សង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ឃើញក្រុមអ្នកញៀនល្បែងបានចាប់ផ្តើមដំណើរការបើកលេងជាបណ្តើរៗទៀយហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យ ត្រូវថ្នាំសណ្តំរបស់ក្រុមអ្នកញៀនល្បែងហើយមើលទៅ បានជាគ្មានវិធានការបង្ក្រាបក្រុមអ្នកលេងទឹកភ្លៀងដុះស្លែរាប់ឆ្នាំមកហើយ។
សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022 -បានកន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ប៉ុន្តែដោយឡែកទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតនៅ សង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅតាមលើដំបូលផ្ទះ ខ្ពស់ៗនិងនៅតាមដំបូលអាគារ ផងដែរ តែខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំរបស់ក្រុមអ្នកញៀនល្បែងនោះហើយមើលទៅ ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា: ល្បែងខុសច្បាប់ទាំងនេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តីនិងកូន ពួកគាត់មានការផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមាន អសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ក៏ដោយសារកើតចេញល្បែងខុសច្បាប់ទាំងនេះ ។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសង{ភ្នាល់ទឹកភ្លៀង}ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ។