ថ្ងៃចេញផ្សាយៈ March 26, 2023
ខេត្តមណ្ឌលគិរី៖ ក្រុមមន្ត្រីនិយាយថា កាលពីថ្ងៃទី២៤ មីនាពលរដ្ឋបានប្រទះឃើញដំរីព្រៃញីមួយក្បាលងាប់ស្អុយហើមទៅហើយ នៅចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌល គិរី ។ គេសង្ស័យថា វារអិលជើងធ្លាក់ពីលើចម្រាក់ថ្ម ។
ចំណែកតួខ្លួនសពដំរីនោះមានណ្តោយ៤.២ម៉ែត្រ, កម្ពស់២.៣ ម៉ែត្រ, ទំហំជើងមុខ០.៧២ម៉ែត្រ និងជើងក្រោយ ០.៥៨ម៉ែត្រ។
តាមរយៈការធ្វើកោសល្យវិច្ច័យដោយក្រុមបសុពេទ្យរបស់អង្គការ WCS ,WWF បានរកឃើញថា ដំរីញីរដែលងាប់នោះ មិនមានកូននៅក្នុងពោះទេ ៕