ថវិកា រួមនឹងអំណោយ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានប្រគល់ជូន គ្រួសារសព អតីតមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!
ថវិកា រួមនឹងអំណោយ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានប្រគល់ជូន គ្រួសារសព អតីតមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!
នៅព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥លានរៀល, អង្ករចំនួន ០៤ការុង, ភេសជ្ជៈ ទឹកសុទ្ធ ចំនួន០៨កេស របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ឈួន សុផេន អតីតមន្ត្រី កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីវេលាម៉ោង២២៖៤០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅផ្ទះលេខ២៤អឺ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះក្រុមគ្រួសារសពផងដែរ។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកនាយឧត្តមសេនីយ៍ និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោកនាយឧត្តមសេនីយ៍ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕