ពលរដ្ឋនាំគ្នារិះគន់ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ អសមត្ថភាពក្នុងការបង្ក្រាប!ល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ របស់ ឈ្មោះ វ៉ាន់ កំពុងបើកលេងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ័ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ទៅនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២
August 21, 2022
#ខេត្តកំពង់ចាម ÷ ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅចំណុចចំការកៅស៊ូ ស្ថិតនៅភូមិអូប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពបើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ច ចុះធ្វើការបង្រ្កាបឡើយ! សង្ស័យទីតាំងល្បែងមួយនេះជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទេដឹង! បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ !!
បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា ÷ មានទីតាំងបនល្បែងមួយកន្លែងនៅក្នុងមូលដ្ឋានភូមិខាងលើ កំពុងមានការជួបជុំ!បើកលេងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់បានយ៉ាងរំភើយ!ទំនង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានអនុញ្ញាតឲ្យម្ចាស់ទីតាំងល្បែងមួយកន្លែងនេះហើយ បានហ៊ានបើកលេងនាំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយមិនខ្វល់ពីបងប្អូនពលរដ្ឋរសនៅជិតខាងមានការព្រួយបារម្ភឡើយ!
ជុំវិញករណីនេះបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់មន្រ្តីនគរបាលក្រោមឪវាទ ចុះធ្វើការត្រួតពិនិត្យភាពជាក់ស្តែងដើម្បីមានវិធានការបង្ក្រាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនេះផង ឬមួយ ឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ហ៊ានល្មើសបទបញ្ជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កន្លងមកបានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធក្រោមឱវាទ ទូទាំងប្រទេស ត្រូវតែធ្វើការបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនឲ្យមានការយោគយល់ឡើយ!ត្រូវតែបង្ក្រាប់ឲ្យខានតែបាន ។
ដោយសារសព្វថ្ងៃនេះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ កំពុងរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ក៍ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះផងដែរ ៕