កម្មករកម្មការីនី ធ្វើកូដកម្មនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អឺភែរឹល ខេមបូឌា
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨ នឹង៣៩នាទីព្រឹក នៅតាមបណ្តោយផ្លូវវ៉េងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានកម្មករ កម្មការីនីប្រហែល៣៥០នាក់បានធ្វើកូដកម្ម នៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន ដោយមូលហេតុ ថៅកែរោងចក្រមិនបានបើកប្រាក់ខែអោយគ្រប់ចំនួនមុនចូលឆ្នាំខ្មែរ។ តាមការបញ្ជាក់ពីកម្មករកម្មការីនីថា ខាងថៅកែរោងចក្របានធ្វើកិច្ចសន្យាជាមួយកម្មករមុនចូលឆ្នាំខ្មែរ ថាមិនដឹកម៉ាស៊ីនចេញក្រៅរោងចក្រនោះទេក្នុងករណី ការទូទាត់សំណងមិនទាន់រួចរាល់ ប៉ុន្តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នេះកម្មករមកធ្វើការ បែរជាម៉ាស៊ីនដេរមួយចំនួនត្រូវបានថៅកែដឹកជញ្ជូនចេញបាត់ទៅហើយ។ អំឡុងពេលនេះខាងរដ្ឋបាលរោងចក្រមិនបានចេញមកបកស្រាយនៅឡើយទេ។ បច្ចុប្បន្ននេះកម្មករកម្មការីនីមិនព្រមចូលធ្វើការនោះទេដោយពួគគាត់អង្គុយនៅមុខរោងចក្ររង់ចាំដំណោះស្រាយពីខាងថៅកែរោងចក្រ។
សេចក្តីរាយការណ៍បឋមពី លោក តាន់ ឡា