មុខសញ្ញាក្មេងទំនើងចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គឃាត់ខ្លួនធ្វើការអប់រំ
ថ្ងៃចេញផ្សាយៈ May 24, 2022
កំពង់ស្ពឺ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២.០០នាទីយប់ កម្លាំងនគរបាលស្រុកឧដុង្គ និង ប៉ុស្តិ៍នគរបាលពាំល្វា បានធ្វើការល្បាតនៅចំណុចដីឡូតិ៍ មួយកន្លែងស្ថិត ភូមិស្រះឃ្លាំង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់មុខសញ្ញាក្មេងទំនើងបានចំនួន ១០នាក់ ដកហូតបានទូរសព្ទ័បាន៤គ្រឿង ម៉ូតូ៨គ្រឿង សម្ភារៈសេពគ្រឿងញៀនមួយចំនួន។
ចំពោះមុខសញ្ញាតលើ កម្លាំងជំនាញបានធ្វើការសាកសួរ និងអប់រំធ្វើកិច្ចសន្យាអោយអាណាព្យាបាលធ្វើលិខិតធានា យកទៅអប់រំបន្ត ៕ ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ