#លោក​ឧត្តមសេនីយ៍ទោ​ សម​ សា​មួន​ អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​អគារស្នាក់ការ​បណ្តោះអាសន្ន​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ យាយ​ម៉ៅ​ពេជ្រនិល

#ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

​កំពង់ស្ពឺ​ ៖​ នា​ព្រឹក​ថៃ្ង​ព្រហស្បតិ៍​ ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២​ លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ រួម​ដំណើរ​ដោយ​លោកស្នងការ​រង​ នគរបាល​ខេត្ត​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ប៉ុស្ដិ៍​បណ្ដោះអាសន្ន​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្ថិត​នៅ​ចំណុច​ភូមិ​ចំការ​ចេក​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩៣-៩៤​ បត់​ចុះ​ពី​ផ្លូវជាតិ​លេខ​៤​ ប្រមាណ​ ៥០០​ម៉ែត្រ​ ទល់មុខ​សាលា​បឋម​សិក្សា​ចំការ​ចេក​ ។​

​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ យាយ​ម៉ៅ​ពេជ្រនិល​ លោកស្នងការ​ បាន​ណែនាំ​និង​ចង្អុលបង្ហាញ​អំពី​ការ​រៀបចំ​ជា​ទីស្នាក់ការ​សម្រាប់​ការ​ធ្វើការ​អោយ​មាន​លក្ខណៈ​គត់មត់​ល្អ​ក្នុង​ការ​ទុកដាក់​រាល់​ឯកសារ​សំខាន់ៗ​ ដែល​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​គួរតែ​រក្សា​ឲ្យ​បាន​ល្អ​ ចៀសវាង​ការ​រក្សា​មិន​បាន​ល្អ​នាំ​ឲ្យ​បាត់បង់​ដោយ​ប្រការ​ចៃដន្យ​ផ្សេងៗ​ ទន្ទឹម​នឹង​នោះ​លោក​ឧត្ដមសេនីយ៍​បាន​ឧបត្ថម្ភ​ជា​ថវិកា​ជូន​ដល់​លោកនាយ​ប៉ុស្ដិ៍​ដើម្បី​យក​ទៅ​បន្ដ​កសាង​ និង​សន្យា​ផ្ដល់​នូវ​សម្ភារៈ​បន្ថែម​ទៀត​ដើម្បី​អោយ​ការ​សាងសង់​នេះ​បាន​រួចរាល់​១០០%​មុន​ដំណាក់កាល​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ អាណត្តិ​ទី​៥​ ដែល​និង​ប្រព្រឹត្ដ​ទៅ​នា​ថៃ្ង​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ ៕ ប្រភព៖ ការិយាល័យ