សមិទ្ធផលថ្មីកំពុងបន្តអភិវឌ្យនៃទឹកដីស្រុកកងមាស នឹងស្រុកបាធាយ ក្រោមកិច្ចផ្តួចផ្តើម ឯកឧត្តម អ៊ុន ចាន់ដា និងក្រោមការអភិវឌ្ឍសម្តេចបវរធីបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា

ចេញផ្សាយថ្ងៃទី3១ ខែមីនា ឆ្នាំ2025

ខេត្តកំពង់ចាម៖ ការអភិឌ្ឃននិងការកសាងបន្តពីរាជរដ្ឋាភិបាលចាស់នៅតែបន្តកសាង ក្រោមការដឹកនាំ សម្តេចបវរធីបតី ហ៊ុន ម៉ា​ណែត ជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី7នេះ ។ 

ជាក់ស្តែងនៅព្រឹកថ្ថៃទី 30 ខែមីនា ឆ្នាំ2025 នេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បានដឹកនាំគណប្រតិភូ ប្រារព្វពិធីក្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ស្ពានបេតុង “ស្ទឹងឆ្វេង” ដែលស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ដែលគម្រោងស្ថាបនានេះ រួមមាន ៖ស្ពានបេតុងសរសៃដែកប្រវែង 84ម៉ែត្រ ទទឹង 10ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង 287ម៉ែត្រ នឹងទទឹង 8ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម 1ម៉ែត្រសង ខាង ហើយគ្រោងប្រើប្រាស់ពេលវេលាសាងសង់ រយៈពេល 1ឆ្នាំ។

ចំពោះសំណង់ដែលត្រូវស្ថាបនាខាងលើនោះ ជាប្រយោជន៍ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងតំបន់នោះ ឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន។

គួររំលឹកផងដែរថា៖ នៅចំណុចស្ទឹងឆ្វេងនោះ នៅពេលទឹកជំនន់ម្ដងៗ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ រីឯសិស្សានុសិស្ស ត្រូវឆ្លងទូកដើម្បីមកសិក្សារៀនសូត្រ ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ទើបអាជ្ញាធរខេត្ត ដែលមាន ឯកឧត្ដម អ៊ុន ចាន់ដា ជាគណអភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមគំនិត និងក្រោមការអភិវឌ្ឍ របស់សម្តេចបវរធីបតី ហ៊ុន ម៉ា​ណែត ជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី7នេះ បានចាត់ចែងឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន បានរៀបចំឲ្យមានការស្ថាបនាស្ពាននោះឡើង ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស ដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាហានិភ័យ ពីការលង់ទឹកនារដូវទឹកឡើងផងដែរ។