ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស
ថ្ងៃចេញផ្សាយៈ March 21, 2021
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕