ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ប្រសិទ្ធិ  រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ ដឹកនាំដោយ ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅសាលព្រះវិហារ ទីស្ដីការក្រសួងព័ត៌មាន។