ជម្លោះដ៏រាំរ៉ៃរឿងបេីកផ្លូវដេីរ រវាងអ្នកជិតខាង ឈានដល់ការប្រើប្រាស់អំពើហិង្សាជាហូរហែរ

ខណៈពេលនេះ ស្ត្រីរងគ្រោះពិតប្រាកដអំពាវនាវថ្នាក់ដឹកនាំមេត្តាជួយរកយុត្តិធម៌

ខេត្តតាកែវ ÷ រឿងបើកផ្លូវដេីរដែលផ្ទុះក្នុងបណ្ដាញសង្គមនាពេលកន្លងមក ពេលនេះស្ត្រីរងគ្រោះពិតប្រាកដបានចេញមកបោកស្រាយ ដើម្បីជូនថ្នាក់ដឹកនាំនិងអ្នកលេងក្នុងបណ្ដាញសង្គមមេត្តាជ្រាបនិងពិចារណា ។ ដែលទីតាំងនេះស្ថិតនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

សូមបញ្ជាក់ផងដែរថា ផ្ទះអ្នកស្រី ហាប់ ចន្ថា (ស្ត្រីរងគ្រោះ) គឺនៅលើផ្លូវធំផ្លូវថ្នល់ជាតិ រីឯផ្ទះលោកស្រី ជូ ឡាយ គឺនៅខាងក្រោយផ្លូវទៅក្រោយទៅតាមភូមិ ។ប៉ុន្តែដោយឡែកលោកស្រី ជូ ឡាយ

និងក្រុមគ្រួសារមិនបានបេីកផ្លូវឲ្យលោកស្រីហាប់ចន្ថានិងក្រុមគ្រួសារដើរទៅខាងក្រោយទេ ដោយបិទផ្លូវតាំងពីបរមបុរាណ និងព្រមទាំងបង្កហិង្សាជាហូរហែ ដែលករណីហិង្សានេះត្រូវបានតុលាការខេត្តតាកែវចេញដីកាបង្គាប់ផ្ដន្ទាទោសលើលោកស្រីជូ ឡាយ ព្រមទាំងក្រុមគ្រួសារផងដែរ សរុបទាំងអស់ 9 នាក់  ដែលបានធ្វើសកម្មភាពវាយដំច្រំធាក់មកលើស្ត្រីឈ្មោះហាប់ ចន្ថាបណ្ដាលឲ្យរងរបួសយ៉ាងដំណំផងដែរ។

ស្ត្រីរងគ្រោះរងគ្រោះ ឈ្មោះ ហាប់ ចន្ថាបានសំណូមពរថ្នាក់ដឹកនាំខេត្តតាកែវដោយស្នើសុំផ្លូវដើរពីមុខរហូតដល់ក្រោយដែលជាចំណីផ្លូវតាំងពីបុរាណរៀងមកដោយស្នើសុំឲ្យលោកស្រី ជូ ឡាយ ដោយទុកផ្លូវឱ្យក្រុមគ្រួសារអ្នកស្រី ហាប់ ចន្ថា ដេីរទៅខាងក្រោយផង។ព្រោះជាផ្លូវតាំងពីបុរមបុរាណមក។ ព្រមទាំងស្នើសុំដល់បងប្អូនក្នុងបណ្តាញសង្គមមេត្តាពិចារណាដោយសេចក្តីអនុគ្រោះផងចុះ៕