ល្បែងសុីសងជល់មាន់ដុះស្លែក្បែរ «ក្លិបថេកដោនចាស់» ត្រង់ចំនុចមាត់អូរ ស្រះទឹក ជាប់ព្រំប្រទល់«កម្ពុជា-ថៃ» កំពុងលេងយ៉ាងរលូន ប្រហែលមានខ្សែធំហើយមេីលទៅ ?ខណៈអាជ្ញាធរក្រុងប៉ោយប៉ែតហាក់ស្ងប់ស្ងាត់

ខេត្តបន្ទាយមានជ័យ៖ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មក

អង្គភាពពត៌មានយេីង

ថា ទីតាំងសង្វៀនជល់មាន់ដ៏ធំ កំពុងតែបើកដំណើរកាលេងយ៉ាងរលូន ដោយគ្មានការរំខានដល់អាជ្ញាធរក្រុងប៉ោយប៉ែតសោះ ។ ទីតាំងមាន់ជល់ដុះស្លែ

ស្ថិតនៅក្បែរ «ក្លិបថេកដោនចាស់» ត្រង់ចំនុចមាត់អូរ ស្រះទឹក ជាប់ព្រំប្រទល់«កម្ពុជា-ថៃ» ភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ទីតាំងដែលមាន់ជល់ដុសស្លែនេះ កំពុងបើកអោយប្រជាពលរដ្ឋខ្មែរ លេងយ៉ាងសប្បាយ មិនខ្វល់ពីដោយមិនខ្វល់ពី

សុខទុក្ខប្រជាពលរដ្ឋ និងហាក់បីដូចជាផ្គេីននិងអនុសាសន៍ថ្នាក់ដឹកនាំទៀតផង ដែលមិនអោយមានល្បែងភ្នាល់ស៊ីសងក្នុងមូលដ្ឋានទេ។

ប្រជាពលរដ្ឋលេីកលេីងបន្តទៀតថា

ទីតាំងខាងលើនេះ បានគៀងគរក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគគ្រេង ជាយូរណាស់មកហើយ ដោយពុំឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកធ្វើការទប់ស្កាត់និងបង្ក្រាបសោះឡើយ ។

ប្រជាពលរដ្ឋលោកសង្ស័យថា ទីតាំងសង្វៀនជល់មានខាងលើ មានខ្សែធំ និងខ្សែក្រាស់ហើយមើលទៅ បានជាបើកលេងចំកណ្តាលក្រុងប៉ោយប៉ែតហើយ គ្មានអ្នកណាហ៊ានបង្ក្រាបសោះឡេីយ។

ប្រជាពលរដ្ឋរងចាំមើលថា តើសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត មានវិធានការណ៍ទប់ស្កាត់ទីតាំងសង្វៀនជល់មាន់នៅចំណុចខាងលើបានដែររឺយ៉ាងណា?

ប្រជាពលរដ្ឋបានសំណូមពរដល់

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក

សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់កម្លាំងក្រោមឱវ៉ាតចុះត្រួតពិនិត្យ នូវទីតាំងសង្វៀនជល់មាន់ខាងលើដើម្បីរក្សាបាននូវសុខសុវត្ថិភាព សន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងទាន !។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សាយពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅដល់ថ្នាក់ដឹកនាំលោកបានជ្រាប មិនមែនជាការញុះញង់លាបពណ៌នោះឡើយ។

អង្គភាពយេីងខ្ញុំរងចាំការបំភ្លឺ ពីអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់ទីតាំងជល់មាន់រៀងរាល់ម៉ោងធ្វើការ៕