លោកចាងហ្វាង៣រូបត្រូវបានឡើងសវនាការសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះក្តីក្រោយពីរងបណ្តឹងពីលោក សុខ សុវណ្ណ!!!
ភ្នំពេញ៖នាព្រឹកនៅថ្ងៃទី២៦ ខែតុលា ២០២៣ នេះលោកចាងហ្វាងបីរូបត្រូវបានឡើងសវនាការជំនុំជម្រះក្តីនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរងបណ្ដឹងពីលោក សុខ សុវណ្ណ ជាចាងហ្វាងសារព័ត៌មាន UMA TV Online ជាប់ចោទពីបទ៖ បរិហាកេរ្តិ៍ ឬមួលបង្កាច់ចំពោះការប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ប្រព្រឹត្តទៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន ។
ក្រោយពេលបានចុះផ្សាយព័ត៌មានមួយមានចំណងជើងថា៖ក្រដាសខ្ចប់ភ្លើងមិនជិតទេ ទីបំផុតមន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ មិនមានច្បាប់នោះទេ គឺលួចប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលបានស្លាប់បាត់បង់ជីវិតទៅហើយនិងមានពាក់ព័ន្ធនឹងមន្ទីរពហុព្យាបាលសម្ភព សុខ សុវណ្ណ» ដែលមានទីតាំងស្ថិតក្នុងភូមិទេពប្រណម ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
ដោយមន្ទីរពេទ្យមួយនេះបានលួចប្រើប្រាស់ឈ្មោះ លោក វេជ្ជបណ្ឌិត កែវ ការីណូ ដែលលោកវេជ្ជបណ្ឌិតរូបនេះបានទទួលមរណភាពទៅហើយត្រូវបានរងការប្ដឹងពីសំណាក់លោក សុខ សុវណ្ណ ជាចាងហ្វាងសារព័ត៌មាន UMA TV Online ជាប់ចោទពីបទ៖ បរិហាកេរ្តិ៍ ឬមួលបង្កាច់ចំពោះការប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ចំពោះចាងហ្វាង៣រូបមានឈ្មោះដូចខាងក្រោម៖
១/លោក នួន នី ចាងហ្វាងការផ្សាយអង្គភាព{ខ្មែរសុក្រឹត្យ}
២/លោក មីន ចន្ធី ចាងហ្វាងការផ្សាយអង្គភាព{អាស៊ានដេលី}
៣/លោក ឈុំ ដានី ចាងហ្វាងការផ្សាយអង្គភាពកងមាសញូស៍។
ក្រោយពីសាកសួរអង្គសវនាការចៅក្រមជំនុំជម្រះក្តីអយ្យការសាលាដំបូងរាជធានីភ្នំពេញរួច លោកចាងហ្វាងទាំងបីបានផ្ដល់បទសម្ភាសន៍បណ្ដាញព័ត៌មានអោយដឹងថាការចុះផ្សាយរបស់ពួកគាត់គឺមានវិជ្ជាជីវៈត្រឹមត្រូវ និងបានសម្ភាសន៍អ្នកនាំពាក្យក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលខេត្តពាក់ព័ន្ធនិងទទួលបានឯកសារមួយចំនួនដែលជាឯកសារដែលបញ្ជាក់ថាទីតាំងដែលបើកពហុព្យាបាលដែលមានឈ្មោះ មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ មិនមានច្បាប់អនុញ្ញាតពិតប្រាកដមែន។
លោកចាងហ្វាងទាំងបីរូបក្រោយពីរអយ្យការសាលាដំបូលរាជធានីភ្នំពេញធ្វើការសាកសួរចម្លើយនិងជំនុំជម្រះក្តីខាងលើរួចបានលើកឡើងថាពួកគាត់ផ្សាយអ្វីដែលជាការពិតហើយការចុះផ្សាយព័ត៌មានខាងលើនេះក៏ដូចចូលរួមបម្រើជាប្រយោជន៍សាធារណៈរួម សង្គមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស លោកក៏បានបានទទូចសំណូមពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ស្នើសុំឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពួកគាត់សង្ឃឹមថាថ្នាក់ដឹកនាំលោកនិងមាន សុភវិនិច្ឆ័យនឹងជួយអន្តរាគមន៍នៅលើសំណុំរឿងពួកគាត់ដែលបានផ្សព្វផ្សាយជារឿងការពិតបែរត្រូវជាគេប្ដឹងទៅវិញហើយចុងក្រោយគាត់ក៏សំណូមពរទៅដល់អង្គចៅក្រមជំនុំជម្រះទាំងមូលតំណាងអយ្យការព្រះរាជអាជ្ញា ក្រឡាបញ្ជី នៅក្នុងសាលាយុត្តិធម្មនេះសូមឱ្យលោកពិនិត្យដោយសុភវិនិច្ឆ័យនិងសុំអោយរួចពីបទចោទចំពោះរូបខ្ញុំទាំងបីនាក់នេះ។