សង្ស័យពិបាករកទីតាំងលេងល្បែងហើយមើលទៅ បានជាក្រុមហ៊ុនមាន់ជល់ទូរទស្សន៍អនឡាញខុសច្បាប់ មកបើកទីតាំងលេងល្បែងដល់ខ្លោងទ្វាវត្តនារាយណ៍តែម្តង
កំពត: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ពោះពង ឃុំ នារាយណ៍ស្រុកឈូកខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញ ស៊ីសង ខុសច្បាប់ខ្នាតធំប្រចាំ នៅក្នុង ភូមិ ពោះពង ឃុំ នារាយណ៍ ស្រុក ឈូកខេត្ត កំពត តើ លោក មេ ប៉ុស្តិ៍ ដឹង ដែរ ឬ ធ្វើ មិនដឹង ។
ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា គឺបើកលេងល្បែងបញ្ជល់មាន់តាមទូរទស្សន៍នេះជា ប្រចាំ តែមិនឃើញលោក អធិការនគរបាលស្រុក ឈូក ចាត់វិធានការបង្រ្កាបនោះឡើយ។
មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមសសើរដោយអស់ពីចិត្តចំពោះលោកមេបុស្តិ លោកអធិការនគរបាលស្រុកឈូក ដែលកំពុងកាន់តំណែង បែរជាបណ្តោយអោយល្បែងសុីសងខុសច្បាប់បើកលេងដល់ខ្លោងទ្វាវត្តតែម្តង ដោយគ្មានការខ្មាសអៀនប្រជាពលក្នុងមូលដ្ឋានរបស់ខ្លួន ថែមទាំងមិនទាន់ចាត់វិធានការបង្រ្កាប ល្បែងបញ្ជាល់មាន់ទូរទស្សន៍ ក្នុងដែនដីរបស់ខ្លួន ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះទេ ។
ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ពោះពង ឃុំនារាយណ៍ ស្រុក ឈូក ខេត្ត កំពត អំពាវនាវដល់ លោក ឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្ត កំពត មេត្តាជួយចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជាល់មាន់តាមអនឡាញផងទាន និងសូមមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង នឹងក្រុមអ្នកញៀនល្បែងទាំងនោះផងពីព្រោះអ្នកខ្លះលេងចាញ់លក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់ទូរទស្សន៍តាមអនឡាញ ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕