ក្រុមគ្រួសារសពករណីឃាតកម្មដោយចាក់និងដែកឆាប អំពាវនាវប្រមុខថ្នាក់ដឹកនាំមេត្តារកយុត្តិធម៍ ខណៈការស្លាប់ហាក់ស្ងប់ស្ងាត់

ខេត្តត្បូងឃ្មុំ ÷ ក្រុមគ្រួសារសពដែលរងគ្រោះដោយករណីឃាតកម្ម ចាក់ដោយដែកឆាប និងត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។
សូមបពា្ចក់ថា ការស្លាប់បាត់ជីវិតពីសំណាក់យុវជនមា្នក់ឈ្មោះ ឈី សំណាង អាយុ១៩ឆ្នាំ មានទីលំនៅភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ។

តាមរយៈការផ្តល់បទសម្ភាសន៍ពីក្រុមគ្រួសារសព យុវជន ឈី សំណាង ជាមួយ
អង្គភាពពត៌មានយេីងខ្ញុំ ដោយបពា្ចក់ថា ÷ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ យុវជន ឈី សំណាង បានសុំជីដូនទៅដេីរលេងជាមួយមិត្តភក្តិដោយមានឈ្មោះ អាន និងឈ្មោះ វៃ ដែលរស់នៅភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ ដោយជិះម៉ូតូ២គ្រឿង ។ ដោយឈ្មោះ វៃ ពាក់អាវក្រឡាការ៉ូ  ខោជេីងវែង ពាក់មួកកាតិប ពណ៌សលាយប្រផេះ ។ ក្រោយពេលចេញពីផ្ទះដោយនិយាយខ្សិបខ្សែវគ្នាតែមិនដឹងនិយាយអីនោះទេ ហើយចេញពីផ្ទះនាវេលាម៉ោង ០៥:៣០នាទី ។

លុះមកដល់វេលាម៉ោង ១:២០នាទី ស្រាប់តែឈ្មោះ អាង និងឈ្មោះ វៃ បានដឹកសាកសពយុវជន ឈី សំណាង មកផ្ទះម្តាយមីង ។ ទាំងម្តាយមីងនិងបងប្អូនឃើញដូច្នេះមានការរន្ធត់ចិត្តយ៉ាងក្រៃលែង ព្រមទាំងសួរនាំ ឈ្មោះ វៃ និងឈ្មោះ អាង ដេីម្បីចង់ដឹងពីការស្លាប់របស់យុវជន ឈី សំណាង  ខណៈនោះបុគ្គលទាំង២នាក់ វៃ និង អាង បានឆ្លេីយថា បេីមិនគេវៃ ក៏គេគប់ដែរ ក៏បណ្ដាលអោយស្លាប់បែបនេះ។ ដែលកេីតហេតុនៅស្ពានទន្លេបិត ស្ថិតក្នុងឃុំទន្លេបិត ស្រុក-ខេតត្បូងឃ្មុំ។
ក្រុមគ្រួសារបន្តសួរទៅឈ្មោះ វៃ និងឈ្មោះ អាង ទៀតថា ម្តេចបានដឹងថា ឈី សំណាង ស្លាប់? ហេីយអ្នកណាអោយទៅយកសព?
ឈ្មោះ វៃ និង ឈ្មោះ អាង ឆ្លេីយថាមានគេតេទូសព្ទអោយមកយកសព ហើយអត់ស្គាល់អ្នកដែលតេមកនោះទេ ហើយឈ្មោះ វៃ និងឈ្មោះ អាង មេីលមុខគ្នាហេីយក៏គេចចេញយ៉ាងលឿនបាត់ទៅ។

ដោយអត់អស់ចិត្តក្រុមគ្រួសារយុវជន ឈី សំណាង ក៏បន្តដឹកសាកសពយកទៅមន្ទីរពេទ្យសម្តេចម៉ែ ដែលស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ជាបន្តទៀត ប៉ុន្តែអនិច្ចា ត្រូវបានក្រុមគ្រូពេទ្យបពា្ចក់ប្រាប់ថា : សពនេះស្លាប់បាត់បង់ជីវិតហើយ ហើយដាច់ខ្យល់ ស្លាប់យូរម៉ោងហេីយដែរ ។ ក្រុមគ្រួសារសពយុវជន ឈី សំណាង ក៏សម្រេចយកសពមកផ្ទះវិញ
ទាំងក្តីឈឺចាប់និងសោកសៅអាលោះអាល័យ
ជាទីបំផុត ។

លុះព្រឹកឡេីងក្រុមគ្រួសារសព យុវជន ឈី សំណាង បានរៀបចំធ្វើបុណ្យសពតាមប្រពៃណីបែបព្រះពុទ្ធសាសនា ស្រាប់តែឈ្មោះ វៃ និងឈ្មោះ អាង មកកែពាក្យវិញថា យប់មិញខ្លួនទាំង២នាក់ពិតជាបានជិះម៉ូតូទាំង៣នាក់ទៅជាមួយ យុវជនសព ឈី សំណាង យ៉ាងពិតប្រាកដមែន ។

ក្រុមគ្រួសារសពយុវជន ឈី សំណាង បានបព្ជាាក់ថា យុវជននេះគឺត្រូវបានចាក់និងដែកឆាបចំបេីង ហើយចាក់ជាច្រើនកន្លែងទៀត ដោយមិនមានឈាមចេញតាមមុខរបួសទេ គឺឈាមវាផ្ទុះតាមមាត់វិញ។
ក្រុមគ្រួសារសពបានបន្តទៀតថា : ពេលយុវជន ឈី សំណាង ស្លាប់ឃេីញមានមួក របស់ឈ្មោះវៃ ជ្រុះនៅជិតសាកសព
ជនរងគ្រោះទៀតផង។

បេីតាមការបពា្ជក់ពីក្រុមគ្រួសារបានបពា្ចក់ថា : យុវជនសព ឈី សំណាង ជាមនុស្សស្លូតបូត ជាមនុស្សឧស្សាហ៍ណាស់ នឿយហត់ លីសែង ធ្វើការងារអោយគេគ្រាន់តែបានលុយចិញ្ចឹមប្អូនៗ រៀនសូត្រ
និងទិញចំណីអាហារអោយប្អូនៗ ខណៈដែលឪពុក ម្តាយ ធ្វើការងារនៅភ្នំពេញ ដោយអោយជីដូនចាស់នៅជាមួយចៅៗ ។

ក្រុមគ្រួសារនៃសពយុវជន ឈី សំណាង
ដែលរងគ្រោះដោយករណីឃាតកម្ម ចាក់និងដែកឆាប សុំសំណូមពរដល់ ឯកឧត្តម
ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តារកយុត្តិធម៌អោយយុវជននៃសពនេះផងទាន ។

ក្រុមគ្រួសារនៃសពយុវជន ឈី សំណាងដែលរងគ្រោះដោយករណីឃាតកម្ម ចាក់និងដែកឆាប សុំសំណូមពរដល់ ឯកឧត្តម
ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តារកយុត្តិធម៌អោយយុវជននៃសពនេះផងទាន ដោយសុំ ឯកឧត្តម មេត្តាចាត់ជំនាញមកសុីបអង្កេត ករណីឃាតកម្មដោយចាក់និងដែកឆាបបណ្តាលអោយយុវជនឈ្មោះ ឈី សំណាង ស្លាប់យ៉ាងអាណោចអាធ័ម ក្រោមសម្រែកពីសំណាក់ក្រុមគ្រួសារយ៉ាងអាឡោះអាល័យជាពន់ពេក។

យេីងខ្ញុំទាំងអស់គ្នាជាក្រុមគ្រួសារនៃសពយុវជន ឈី សំណាង សូមសំណូមពរឯកឧត្ដម សៅ សុខា កងរាជហត្ថលេីផ្ទៃប្រទេស សូមមេត្តារកយុត្តិធម៌អោយយុវជនដែលស្លាប់នេះផងទាន។

ក្រុមគ្រួសារនៃសពយុវជន ឈី សំណាង សូមសំណូមពរឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តារកយុត្តិធម៌ដោយចាត់ជំនាញមកសេរីអង្កេតករណីឃាតកម្មដែលបណ្តាលអោយយុវជនសព ឈី សំណាង
ដែលស្លាប់បាត់បង់ជីវិតនេះផងទាន ។

ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត សុំសំណូមពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ សូមសម្តេចមេត្តាជួយរកយុត្តិធម៍អោយកូនចៅផង ។  ដោយសុំសម្តេច ចាត់មន្ត្រីជំនាញអោយសេុីបអង្កេតជនដៃដល់ដែលសម្លាប់ យុវជន ឈី ដំណាង ដោយចាក់សម្លាប់និងដែកឆាប ព្រមទាំង
យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕