ទីតាំងតារាងបាល់ បង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ របស់យាយម៉ៃ សង្ស័យតែមានខ្សែធំហើយ បានជាអាចឈរជើងយូរកាន់វស្សាបែបនេះ ខណៈអាជ្ញាធរខណ្ឌពោធិ៍សែនជ័យហាក់ពុំហ៊ានចាត់វិធានការសោះឡើយ
ចេញផ្សាយថ្ងៃទី21 ខែតុលា ឆ្នាំ២០២៣
ភ្នំពេញ : យោងតាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់អង្គភាពសារព័ត៌មានយេីងអោយបានដឹងថា
មានតារាងបាល់បង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់មួយកន្លែង ដែលមានម្ចាស់ទីតាំង ឈ្មោះ យាយម៉ៃ ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ល្បែងមាន់ជល់អនឡាញខុសច្បាប់
កំពុងរីករាលដាលក្នុងខណ្ឌពោធិសែនជ័យ ចំណែកលោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌ ពោធិសែនជ័យហាក់ពុំមានវិធានការសោះឡើយ។
ប្រជាពលរដ្ឋបានលេីកឡើងជាជម្ងល់ថា ល្បែងមាន់ជល់អនឡាញខុសច្បាប់ ដែលបង្កប់នៅតារាងបាល់របស់យាយម៉ៃ តើមានខ្សែធំប៉ុណ្ណាទេីបអាចឈរជេីងបានកាន់វស្សាបែបនេះ? ពលរដ្ឋបន្តទៀតថា ប្រហែលជាបានទទួលលាភសក្ការៈពីយាយម៉ៃហើយមេីលទៅ ទេីបអោយឈរជេីងបានយូរយ៉ាងនេះ?
ជាការពិតណាស់ល្បែងស៊ីសងខុសច្បាប់
វានាំមកនូវហានិភ័យ បង្ករភាពអសន្តិសុខសង្គមប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដូចជានាំអោយមាន អំពើចោរកម្ម ឆក់ប្លន់ គ្រឿងញៀន ហឹង្សា ក្នុងគ្រួសារ ជាដើម។
ប្រជាពលរដ្ឋសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងសូមសំណូមពរអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មការគ្រប់គ្រងល្បែងសុីសង
នៃក្រសួងមហាផ្ទៃ សូមមេត្តាដាក់កម្លាំងជំនាញមកស៊ើបអង្គេតចាត់វិធានការតាមផ្លូវច្បាប់ ចំពោះល្បែងស៊ីសងមាន់ជល់អនឡាញ ដែលមានម្ចាស់ទីតាំងឈ្មោះ យាយម៉ៃនេះផង
ព្រោះវាធ្វើប៉ះពាល់ដល់សុខទុក្ខ និងសន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យនេះខ្លាំងណាស់៕