គ្រឿងញៀននៅតែបន្ត ខណៈឈ្មួញនិងអ្នកប្រើប្រាស់ហាក់មេីលស្រាលច្បាប់ស្រុកខ្មែរ
ភ្នំពេញ ÷ បេីតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពយេីងអោយដឹងថា : ទីតាំងប្រេីប្រាស់គ្រឿងញៀនមួយកន្លែងដែលស្ថិតនៅក្នុងទឹកដីខណ្ឌចំការមន កំពុងតែបេីកដំណើរការយ៉ាងអាណាធិបតេយ្យ ដែលជនជាតិចិនទាំងនោះ ហាក់ដូចជាមិនខ្លាចច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាល់តែសោះ។ ប៉ុន្តែប្រសិនបើនៅក្រៅតែពីស្រុកខ្មែរយើងវិញ គឺគុកគ្មានថ្ងៃចេញ ឬប្រហារជីវិតផងក៏ថាបាន ។ ទីតាំងដែលពពាក់ពពូនទៅដោយចំរុះជាតិសាសន៍ ពិសេសជនជាតិចិនតែម្តងគឺ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោ ហ៊ុន សែន ទល់មុខអាគារឌឺព្រីត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមរយៈប្រជាពលរដ្ឋបានបន្តទៀតថា : ជនជាតិចិនដែលពពាក់ពពូនគ្នានោះគឺប្រើប្រាស់ប្រភេទថ្មាំក្រវី ប្រភេទម្សៅក្រាម
គ្រឿងញៀនផ្សេងៗទៀត។ល។
ហើយទីតាំងខាងលើបំរើភ្ញៀវមិនអោយទាស់ចិត្តឡើយ ហាក់ដូចជាមិនខ្លាចច្បាប់ស្រុកខ្មែរបន្តិចសោះឡេីយ។
ប្រជាពលរដ្ឋលោកសុំសំណូមពរដល់ថ្នាក់
ដឹកនាំ ជាពិសេសឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាមានវិធានការចំពោះទីតាំងខាងលើនេះផងទាន ! !!។ ព្រោះគ្រឿងបំផ្លិចបំផ្លាញយុវជនជំនាន់ក្រោយៗ គ្រឿងញៀនកេីតមាននូវអំពើឆក់ប្លន់ កាប់ចាក់សាហាវៗណាស់ គឺដូចដែលបណ្តាញសង្គមបានផ្សព្វផ្សាយនាពេលកន្លងមកគឺកេីតឡេីងដោយគ្រឿងញៀននេះឯង៕