001: បែកធ្លាយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តដំបងយកដីរដ្ឋជួលអោយប្រជាពលរដ្ឋអស់ពេល 14ឆ្នាំ ខណៈទួលបុរាណបឹងពោធិ៍ត្រូវបានគាស់កាយខ្ទេចដោយក្រុមហ៊ុន ហេង អេង
ចេញផ្សាយថ្ងៃទី16 ខែតុលា ឆ្នាំ2023
ខេត្តបាត់ដំបង ÷ ប្រជាពលរដ្ឋទាំង10ភូមិ ក្នុងសង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង បានទម្លាយអោយអង្គភាពយេីងដឹងថា ភាពមិនប្រក្រតីរបស់លោក ខៃ សុដា ប្រធានស្ដីទីនៃមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង
បានយកដីក្នុងអាងបឹងពោធ៍សរុប 53 ហិចតា ដែលជារបស់រដ្ឋយកជួលអោយប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែ
ដោយជាថ្នូរនិងលុយកាក់។
តេីការយកដីរដ្ឋមកជួល ដោយយកជាលាភសក្ការៈបែបនេះតេីត្រឹមត្រូវតាមច្បាប់ឬយ៉ាងណា?
ខាងក្រោមនេះគឺជាការរ៉ាយរ៉ាប់ របស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់អូរម៉ាល់÷
បព្ជាាក់ប្រវត្តិទួលបុរាណ និងដីអាងតំម្កល់ទឹកបឹងពោធ៍ ÷
ដីអាងតម្កល់ទឹកបឹងពោធ័នេះស្ថិតក្នុងភូមិសាស្ត្រនៃសង្កាត់អូរម៉ាល់ ក្រោយថ្ងៃរំដោះ 7មករា 1979 រដ្ឋអំណាចភូមិឃុំនិងប្រជាពលរដ្ឋគ្រប់គ្រងថែរក្សាការពារប្រេីប្រាស់តម្កល់ទុកស្រោចស្រពដី សម្រាប់ធ្វើស្រែប្រាំងដោយស្របតាមគោលនយោបាយដេីម្បីរស់ ។
ចាប់បន្តពីឆ្នាំ 2009 រហូតដល់ឆ្នាំ 2023
មានឈ្មោះ ខៃ សុដា ដែលបច្ចុប្បន្នជាប្រធានស្តីទីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចូលមកគ្រប់គ្រងត្រួតត្រាលើដីទឹកអាងទឹកបឹងពោធ៍នេះ ព្រមទាំងយកដីស្រែ 53 ហិចតាក្នុងអាងនេះជួលបន្តយកឈ្នួលពីប្រជាពលរដ្ឋលេីផ្ទៃដីមួយហិចតាក្នុងមួយឆ្នាំ។ ដោយធ្វើម្តងយកឈ្នួល2500បាត (លុយថៃ) ធ្វើ2ដង 5000បាត (លុយថៃ) រៀងរាល់ឆ្នាំ។ ចំពោះការប្រមូលប្រាក់ឈ្នួលពីបងប្អូនប្រជាពលរដ្ឋទៀតសោតគឺ លោក លន់ ម៉ាប់ រស់នៅភូមិបឹងរង សង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង។
និងលោក អង វ័ន រស់នៅភូមិច្រាបក្រសាំង សង្កាត់អូរម៉ាល់ ក្រង-ខេត្តបាត់ដំបង ជាអ្នកប្រមូលលុយទៅជូនលោក ខៃ សុដា ដែលបច្ចុប្បន្នមានតួនាទីប្រធានស្តីទីនៃមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តបាត់ដំបង
ដោយផ្ទាល់ដៃរៀងរាល់ឆ្នាំដោយមានរយះពេល14ឆ្នាំកន្លងមកហេីយ។
ដោយឡែកចំពោះទួលបុរាណបឹងពោធិ៍ដែលមានអាយុកាលរាប់រយ ពាន់ឆ្នាំមកហេីយ ហើយដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋតែងតែគោរពបូជារៀងរាល់ឆ្នាំមិនដែលខកខាននោះទេ តែអកុសល
ត្រូវបានក្រុមហ៊ុនមួយឈ្មោះ ហេង អេង
រស់នៅអូរតាគាំ3 សង្កាត់ស្វាយប៉ោ ក្រុង-ខេតបាត់ដំបង ។
ដោយបានច្បាប់ពីសង្កាត់អូរម៉ាល់ និងមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តបាត់ដំបង មកគាស់កាយធ្វើអោយខូចខាតបាត់បង់ជុំវិញជេីងទួលបុរាណនោះស្ទេីរតែទាំងស្រុង ដែលមានបណ្តោយ 216 ម៉ែត្រ ទទឹងចាប់ពី 6ទៅ7ម៉េត្រ។
អង្គភាពសារព័ត៌យេីងខ្ញុំ បានធ្វើការសម្ភាសន៍ដោយផ្ទាល់ជាមួយលោកពូ លន់ ម៉ាប់ និងលោកពូ អង វន័ លោកបានបព្ជាាក់ថា ÷
លោកពិតជាបានប្រមូលលុយពីបងប្អូនប្រជាពលរដ្ឋចំនួន 53ហិចតា ដែលបានជួលដីក្នុងអាងទឹកបឹងពោធ៍ នេះពិតប្រាកដមែន ការជួលនេះគឺមានរយះពេល 14ឆ្នាំកន្លងមកហេីយ។
ហើយលុយដែលជួលបានពីបងប្អូនប្រជាពលរដ្ឋលេីផ្ទៃដី 1ហិចតាក្នុងមួយឆ្នាំ 5000បាត (លុយថៃ) ធ្វើស្រែបាន2ដងក្នុងមួយឆ្នាំ សរុបផ្ទៃដីក្នុងអាងបឹងពោធ៍ ចំនួន53 ហិចតា ។
ហើយចំពោះការប្រមូលលុយឈ្នួលទៀតសោតគឺលោកពូ លន់ ម៉ាប់ និងលោកពូ អង វន័ គឺពិតប្រាកដជាបានប្រមូលផ្ទាល់ដៃទៅអោយលោក ខៃ សុដា ប្រធានស្តីទីប្រធានធនធានទឹកខេត្តបាត់ដំបង យ៉ាងពិតប្រាកដមែន ( នេះជាការលេីកឡេីងរបស់លោក លន់ ម៉ាប់ និងលោក អង វន័ ) លោកបន្តទៀតថា : បេីទោះបីជាលោកទាំងពីរនាក់ស្បថដល់ណាក៏លោកហ៊ានស្បថដែរ គឺមិនមែនវេរលុយទេត្រូវយកទៅអោយផ្ទាល់ដៃ។ ហេីយលោក លន់ ម៉ាប់ និងលោក អង វន័ គ្មានបានលុយមួយរៀល
សម្រាប់ចាក់សាំងទេ គឺគ្រាន់តែលោកមានឈ្មោះអាស្រ័យផលធ្វេីស្រែក្នុងអាង 5 ទៅ6 ហិចតាតែប៉ុណ្ណោះ
ហើយការជួលទៀតសោត ក៏លោកទាំងពីរបង់លុយអោយ លោក ខៃ សុដា ពេញថ្លៃដូចប្រជាពលរដ្ឋផ្សេងទៀតដែរគឺមួយដង 2500 បាត (លុយថៃ) មួយឆ្នាំធ្វេីស្រូវ2ដង ស្មើនិង 5000បាត (លុយថៃ)
សរុបរយះពេល 14ឆ្នាំកន្លងមកហេីយ។
អង្គភាពសារព័ត៌មានយេីងខ្ញុំបានធ្វើការទំទាក់ទំនងទៅលោក សន ពឿន
ចៅសង្កាត់អូរម៉ាល់ លោកបានបពា្ចក់ថា ក្រុមហ៊ុនហេង អេង ពិតជាមានច្បាប់កាយស្តារអាងបឹងពោធ៍ពីមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបងមែន។
លោកបន្ថែមទៀតថា រឿងដីដែលខាងមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបង ជួលអោយប្រជាពលរដ្ឋលោកមិនបានដឹងទេ
ប្រជាពលរដ្ឋទាំង10ភូមិ ដែលរស់នៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
សុំស្នេីសុំដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
ដោយស្នើសុំអាងស្តុកទឹកបឹងពោធិ៍នេះជាអាងស្តុកទឹកឡើងវិញដេីម្បីរក្សាស្តុកទឹកប្រើប្រាស់ក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងសង្កាត់អូរម៉ាល់នូវពេលជួបគ្រោះរាំងស្ងួតមួយដងមួយកាលជួយសង្គ្រោះដំណាំផ្សេងៗទៀតបានមួយចំនួន ហើយក្រៅពីនេះអាងទឹកបឹងពោធិ៍ជាជម្រកត្រី, សត្វស្លាប, ខ្យង ខ្ចៅ ក្រំ ក្តាមនិងបន្លែធម្មជាតិជាច្រើនទៀតផងដែរ ដែលជាកត្តាធ្វើអោយប្រជាពលរដ្ឋរដ្ឋអាស្រ័យផលបានគ្រប់ៗគ្នា។
ចំពោះទួលបុរាណត្រូវអោយក្រុមហ៊ុន ហ៊ុយ អេង ដែលធ្វើអោយខូចខាតនោះលុបសំអាតឡេីងវិញដូចដេីម ព្រោះសភាពផ្លូវនេះមានសភាពខ្ទេចខ្ទីស្ទើរតែទាំងស្រុងជាហេតុធ្វេីអោយសិស្សានុសិស្សជួបការលំបាកក្នុងការធ្វេីដំណេីរទៅសាលារៀន ប្រជាពលរដ្ឋក៏លោកមានការលំបាកក្នុងការរករបបទទួលទានប្រចាំថ្ងៃ។