តេីអំណាចបុគ្គលឈ្មោះ កង ប៊ុនលី ធំប៉ុណ្ណា? ដែលហ៊ានចាក់ដីចូលស្ទឹងដែលជាសម្បត្តិរដ្ឋសង់សំណង់ដ៏រឹងមាំ ហាក់ដូចជាផ្គើននូវបទបញ្ជារបស់លោកចៅហ្វាយខេត្តតាកែវ
តេីអំណាចបុគ្គលឈ្មោះ កង ប៊ុនលី ធំប៉ុណ្ណា? ដែលហ៊ានចាក់ដីចូលស្ទឹងដែលជាសម្បត្តិរដ្ឋសង់សំណង់ដ៏រឹងមាំ ហាក់ដូចជាផ្គើននូវបទបញ្ជារបស់លោកចៅហ្វាយខេត្តតាកែវ
ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣
ខេត្តតាកែវ ÷ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ដីបឹងតា ផ ត្រូវបានបុគ្គលមានលុយ និងអំណាចឈ្មោះ តាំង ប៊ុនលី និងលោកស្រី វៀង ចាក់ដីរំលោភចូលស្ទឹងនិងសង់សំណង់យ៉ាងរឹងមាំ ។ ទីតាំងដែលបុគ្គលឈ្មោះ តាំង ប៊ុនលី សង់រំលោភយកដីស្ទឹងនេះគឺ ស្ថិតក្នុងភូមិ ព្រែកតាផ ឃុំគោកឆ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ។
ប្រភពពីប្រជាពលរដ្ឋលោកបានបន្តទៀតថា ÷ ដីបឹងតំបន់ធម្មជាតិនេះគឺជាប្រយោជន៍រូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ប៉ុន្តែបែរជាបុគ្គលឈ្មោះ កាំង ប៊ុនលី និងប្រពន្ធឈ្មោះ សំ សុខយូ ដែលជាអ្នកមានមុខមាត់និងមានលុយ ផងដែរ។
ប្រជាពលរដ្ឋលោកលេីកជាចម្ងល់ផងដែរថា កន្លងមកនេះមានអាជ្ញាធូរខេត្តរួមនិងកម្លាំងចម្រុះមកហាមឃាត់ពីការចាក់ដីលប់បឹងនិងដកគ្រឿងចក្រផងដែរ។
ប៉ុន្តែក្រោយមកទៀតរហូតបច្ចុប្បន្ននេះ ស្រាប់តែសំណង់ដ៏រឹងមាំមួយនេះ គឺនៅតែបន្តសកម្មភាពចាក់ដីលប់កាន់តែលេីសមុនថែមទៀត។
គីម្ចាស់ទីតាំងសំណង់មួយនេះហាក់មិនខ្លាចអាជ្ញាធរពិសេសលោកអភិបាលខេត្តតាកែវសោះ ប្រហែលជាលោក កាំង ប៊ុនលី និងប្រពន្ធគាត់ មានអំណាចនិងខ្សែធំហើយមេីលទៅ ? បានជាគាត់អាចនៅបន្តសកម្មភាពចាក់ដីលប់បឹង និងព្រែកបានយ៉ាងរលូនដូច្នេះ?
ប្រជាពលរដ្ឋលោកសុំសំណូម ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សូមមានវិធានការទប់ស្កាត់ការសាងសង់រំលោភយកដីបឹងនិងព្រែក ដែលជាសម្បត្តិរដ្ឋផងទាន? ដេីម្បីជាប្រយោជន៍រួមរបស់បងប្អនក្នុងមូលដ្ឋាន និងដើម្បីរក្សាបឹងនេះសម្បត្តិធម្មជាតិ៕