អ្នកកាសែតដែលស្លាប់និងរងគ្រោះជាច្រើននាក់អំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំមេត្តារកយុត្តិធម៌ពីសំណាក់ ឧកញ៉ា គង់ ចាន់ដេត ហៅឧកញ្ញ៉ជល់មាន់

ខេត្តតាកែវ៖ ក្រុមគ្រួសារនិងសាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតព្រមទាំងជនរងគ្រោះដែលជាអ្នកកាសែតជាច្រើននាក់ ពីសំណាក់លោកឧកញ្ញ៉ា គង់ចាន់ដេត ព្រមទាំងបក្សពួកជាច្រើននាក់ វៃបណ្តាលអោយស្លាប់បាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៨នាក់។

អ្នកកាសែតដែលស្លាប់និងរងគ្រោះជាច្រើននាក់អំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំមេត្តារកយុត្តិធម៌ពីសំណាក់ ឧកញ៉ា គង់ ចាន់ដេត ហៅឧកញ្ញ៉ជល់មាន់

ចេញផ្សាយនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

ខេត្តតាកែវ៖ ក្រុមគ្រួសារនិងសាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតព្រមទាំងជនរងគ្រោះដែលជាអ្នកកាសែតជាច្រើននាក់ ពីសំណាក់លោកឧកញ្ញ៉ា គង់ចាន់ដេត ព្រមទាំងបក្សពួកជាច្រើននាក់ វៃបណ្តាលអោយស្លាប់បាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៨នាក់។

សូមបព្ជាក់ថា៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមអ្នកកាសែតចំនួន៩នាក់ បានចុះទៅផ្សាយផ្ទាល់សង្វៀនជល់មាន់ដ៏ធំរបស់ ឧកញ៉ា លី ចាន់ដេត ដែលឋិតនៅចំនុចទីតាំង ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ 

ខណ:ពេលនោះស្រាប់តែត្រូវក្រុមឧកញ្ញ៉ គង់ ចាន់ដេត និងបក្សពួកអំពេីហឹង្សាដោយដេញវាយក្រុមអ្នកកាសែត ទាត់ធាក់ ដោយខ្លះបេីកឡានដេញបុក ខ្លះទៀតយកដំបងវៃបណ្តាលអោយរងរបួសធ្ងន់ស្រាលសរុប៩នាក់ ដោយម្នាក់បានស្លាប់បាត់បង់ជីវិត ពេលមកដល់ផ្ទះបានតែមួយយប់ប៉ុណ្ណោះ។

ជនរងគ្រោះដែលស្លាប់និងអ្នករបួសផ្សេងទៀត ដោយស្នារដៃឧកញ្ញ៉ាជល់មាន់ គង់ ចាន់ដេត  និងបក្សពួករួមមាន ៖

១ / លោក ស៊ិន ឡូត 

២/ លោក គង់ តូច

៣/ លោក សោម រ៉ន

៤/ លោក នេត មករា

៥/ លោក ថែ ប៊ុនរិទ្ធ

៦/ លោក ជុំ ពិសិដ្ឋ

៧/ លោក នូវ ភន

៨/ លោក មឿង យុទ្ធនា(ស្លាប់)

៩/ លោក នួន សារ៉ុម

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅស្រុកបាទីខេត្តតាកែវបានបព្ជាក់អោយអង្គភាពយេីងខ្ញុំដឹងថា ៖ ឧកញ៉ា គង់ ចាន់ដេត ហៅដង្ខៅជល់មាន់ដុះស្លែប្រចាំស្រុកបាទី ខេត្តតាកែវ ដែលឧកញ៉ារូបនេះធ្លាប់មានប្រវត្តិបាញ់ប្រជាពលរដ្ឋ ករណីទំនាស់រឿងដីធ្លីថែមទៀតផង។

ឧកញ្ញ៉ានិងជាម្ចាស់សង្វៀនជល់មាន់ដ៏ធំ

ប្រចាំស្រុកបាទីរូបនេះ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងណាស់ប្រចាំខេត្តតាកែវ

ដោយតាមរយ:ការធ្វេីមនុស្សធម៌ក្លែងក្លាយនានា ដេីម្បីយកមុខមាត់តែប៉ុណ្ណោះ ។  ប៉ុន្តែធាតុពិតឧកញ្ញ៉ារូបនេះគឺជាមនុស្សដែលមានចរិតកោងកាចព្រៃផ្សែខ្លាំងណាស់ និងធ្លាប់បាញ់ប្រជាពលរដ្ឋឆៅៗរឿងបញ្ហាទំនាស់ដីធ្លីនាពេលកន្លងមក និងចុងក្រោយនេះគឺគ្រាន់តែក្រុមអ្នកកាសែតជាច្រេីនអង្គភាពបាននាំគ្នាទៅចុះផ្សាយផ្ទាល់នៅទីតាំងសង្វៀនបព្ជាល់មាន់ដ៏ធំរបស់លោកឧកញ៉ា គង់ចាន់ដេត ស្រាប់តែបុគ្គលរូបនេះបពា្ជអោយក្រុមអង្គរក្សនិងបក្សពួករបស់ខ្លួនដេញវៃក្រុមអ្នកកាសែតរហូតអ្នកខ្លះរត់កាត់ព្រៃពួនសំងំអស់ជាច្រេីនម៉ោងទេីបហ៊ានចេញមកក្រៅ រីឯអ្នកខ្លះទៀតរត់រកផ្ទះអ្នកស្រុកអោយមកជួយ ។ ដោយឡែកក្រុមអ្នកកាសែតដែលរត់មិនទាន់ត្រូវបាន ឧកញ៉ា ជា ចាន់ដេត ហៅដង្ខៅជល់មាន់  បព្ចាអោយបក្សពួកខ្លួនយកដំបង ឬអាវុធផ្សេងៗវាយ បណ្តាលអោយស្លាប់បាត់បង់ជីវិតម្នាក់ ខណៈមកដល់ផ្ទះវិញតែមួយយប់ប៉ុណ្ណោះ  រីឯអ្នកខ្លះទៀតបណ្តាលអោយរងរបួសធ្ងន់ និងស្រាស។

សូមបព្ជាក់ទៀតថា៖ ករណីវាយអ្នកកាសែតដោយប៉ុនប៉ងមនុស្សឃាត ពីសំណាក់ឧកញ៉ា ជា ចាន់ដេត ហៅដង្ខៅជល់មាន់ និងបក្សពួកនេះគឺមានរយះពេល២ឆ្នាំមកហេីយ ។ ហេីយរហូតដល់បច្ចុប្បន្ននេះឧកញ៉ារូបនេះ និងបក្សពួកពុំទាន់ត្រូវបានចាប់ខ្លួនមលអនុវត្តន៍ទោសនូវឡេីយទេ ។

បច្ចុប្បន្ននេះសំណុំរឿងប៉ុនប៉ងមនុស្សឃាត និងហឹង្សាមានស្ថានទម្ងន់ទោស (បណ្តាលអោយមនុស្សស្លាប់) ពីសំណាក់ឧកញ៉ា ជា ចាន់ដេត ហៅដង្ខៅជល់មាន់ និងបក្សពួកត្រូវបានបន្តនិតិវិធីទៅតុលាការខេត្តកណ្តាលនិងត្រូវជំនុំជម្រះនៅថ្ងែទី១០ ខែតុលាឆ្នាំ២០២៣ ខាងមុខនេះហើយ។

ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត និងជនរងគ្រោះដ៏ទែទៀតសរុប៩នាក់ សុំសំណូមពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ សូមសម្តេចមេតមតាជួយរកយុត្តិធម៍អោយកូនចៅផង ។  ដោយសុំសម្តេចមេត្តាដកគោរមងារឧកញ៉ា ជា ចាន់ដេត ហៅដង្ខៅជល់មាន់នេះចោលទៅ ហេីយនិងផ្តន្ទាទោសបុគ្គលរូបនេះនិងបក្សពួក

យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ពិតណាស ! ប្រជាពលរដ្ឋខ្មែរនិងនៅតែគាំទ្រជានិច្ចតរៀងរហូតទៅ ដេីម្បីសន្តិភាពជានិរន្ត៍

ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងបុិនប្រសព្វ ប្រកបដោយបញ្ញាណរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងយុវជនបន្តវេន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នែព្រះរាជាណាចក្រកម្ពុជានាអណត្តិទី៧នេះ ។

ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត និងជនរងគ្រោះដ៏ទែទៀតសរុប៩នាក់ សុំអំពាវនាវដល់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ឧកញ៉ា ជា ចាន់ដេត និងបក្សពួក ដោយសូមផ្តន្ទាទោសតាមផ្លូវច្បាប់ ដេីម្បីស្វែងរកយុត្តិធម៍សម្រាប់គ្រួសារសព ក៏ដូចជាជនរងគ្រោះដទៃទៀត។

ជាចុងក្រោយគ្រួសារសពក៏ដូចជាជនរងគ្រោះដ៏ទៃទៀត សូមសំណូម ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៍ សូមផ្តល់យុត្តិដោយកាត់ទោស ឧកញ៉ា ជា ចាន់ដេត និងបក្សពួក អោយធ្ងន់ធ្ងរបំផុត ដេីម្បីអោយវិញ្ញាណក្ខន្ត ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ទៅនោះអោយគាត់បានស្ងប់ចិត្ត និងជាយុត្តិធម៌សម្រាប់ជនរងដ៏ទៃទៀតផងដែរ ដែលរងគ្រោះដោយ ឧកញ៉ាជាចាន់ដេត  ហៅដង្ខៅជល់មាន់ និងបក្សពួក ៕