លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ដែលទើបតែងតាំងមិនទាន់បាន១ឆ្នាំផង ផ្ទុះរឿងអាស្រូវត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅករណីលើកឡើងពីភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយាបមុខវិហារឥស្លាមក្នុងស្រុកបុរីជលសារ ខេត្តតាកែវ
លោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ដែលទើបតែងតាំងមិនទាន់បាន១ឆ្នាំផង ផ្ទុះរឿងអាស្រូវត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅករណីលើកឡើងពីភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយាបមុខវិហារឥស្លាមក្នុងស្រុកបុរីជលសារ ខេត្តតាកែវ
តាកែវ ៖ លោក សាន់ សុះ អភិបាលរងនៃគណៈអភិបាលស្រុកបុរីជលសារ ខេត្តតាកែវ ដែលទើបតែងតាំងថ្មីកាលពីថ្ងៃទី ១២ ខែតុលា ២០២២ មិនទាន់បាន១ឆ្នាំ ស្រួលបួលផង ផ្ទុះរឿងអាស្រូវ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះអញ្ជើញ ចូលបំភ្លឺ ករណីលើកឡើងពីភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ ជាការឧបត្ថម្ភរបស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ។
លិខិតកោះហៅចូលស្រាយបំភ្លឺនេះចុះ ថ្ងៃ ពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២៣ ចុះហត្ថលេខាដោយ ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង។
ខ្លឹមសារនៃលិខិតបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ សូមជម្រាបជូនលោកអភិបាលរងស្រុកថា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលនិងពិនិត្យលើពាក្យប្ដឹង ដែលបានលើកឡើងថាកាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០
២៣ លោកទទួលប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តតាកែវ ដើម្បីធ្វើដំបូលសំយាបមុខវិហារឥស្លាម ភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ ប៉ុន្តែដំបូលសំយាបវិហារឥស្លាមនោះបានធ្វើរួចរាល់ជាស្ថាពរតាំងពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ មកម៉្លេះ ដោយការចំណាយលើការសាងសង់ដំបូលវិហារនេះ បានមកពីការរៃអង្គាសគ្នារបស់អ្នកភូមិនិងការសុំជំនួយពីសប្បុរសជនក្នុងនិងក្រៅស្រុក។
ក្នុងលិខិតនោះបានបញ្ជាក់ទៀតថា តើប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ដើម្បីធ្វើដំបូលសំយាបមុខវិហារឥស្លាម ភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ លោកយកទៅចាត់ចែងនិងចំណាយលើគម្រោងអ្វីខ្លះ?
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតនៅ ភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ បានផ្ដិតមេដៃប្តឹងលោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ ខេត្តតាកែវ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចុះអង្កេតស្រាវជ្រាវ ករណីភាពមិនប្រក្រតីក្នុងការចាត់ចែង ប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ដើម្បីធ្វើដំបូលសំយាបមុខវិហារឥស្លាម ប៉ុន្តែដំបូលសំយាបវិហារឥស្លាមនោះបានធ្វើរួចរាល់ជាស្ថាពរតាំងពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ មកម៉្លេះ ដោយការចំណាយលើការសាងសង់ដំបូលវិហារនេះ បានមកពីការរៃអង្គាសគ្នារបស់អ្នកភូមិនិងការសុំជំនួយពីសប្បុរសជនក្នុងនិងក្រៅស្រុក។
ប្រជាពលរដ្ឋរង់ចាំមើល លទ្ធផលនៃការស្រាវជ្រាវនិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅលើលោកអភិបាលរងរូបនេះ តើនឹងមានវាសនាយ៉ាងណា?
យ៉ាងណាក៏ដោយក្រុមអ្នកសារព័ត៌មានយើង មិនទាន់អាចសុំការស្រាយបំភ្លឺពី លោក សាន់ សុះ អភិបាលរង ស្រុកបុរីជលសារ ខេត្តតាកែវ បាននៅឡើយទេ៕