នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Grand Hayatt កោះបាលី ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្ដម SAKIUSA TUBUNA រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មាននៃសាធារណរដ្ឋហ្វីជី

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Grand Hayatt កោះបាលី ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្ដម SAKIUSA TUBUNA រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មាននៃសាធារណរដ្ឋហ្វីជី ដើម្បីពិនិត្យពិភាក្សាលទ្ធភាពឈានទៅបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុស្សរណនៃការយោគយល់គ្នាបាលី ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយព័ត៌មានមិនពិត ពត៌មានមិនល្អ និងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។