នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Grand Hayatt កោះបាលី ប្រទេសឥណ្ឌូនេស៊ី ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញអមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី
ថ្ងៃចេញផ្សាយៈ May 24, 2023
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Grand Hayatt កោះបាលី ប្រទេសឥណ្ឌូនេស៊ី ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញអមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី ក្រោមអធិបតីភាពឯកឧត្ដម K.H. Ma’ruf Amin អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំកំពូល AMS 2023 លើកទី១៨ នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ“ប្រព័ន្ធផ្សព្វផ្សាយលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច” ដែលត្រូវបានចូលរួមដោយអ្នកបង្កើតគោលនយោបាយ អ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរមកពីក្នុងនិងក្រៅអាស៊ីប៉ាស៊ីហ្វិក។