មន្ទីពេទ្យមិត្តភាពពោធិចិនតុង ត្រូវបានបិទទ្វា
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង០០ នាទីយប់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមសហការណ៍ចុះអនុវត្តសេចក្ដីសម្រេចលេខ: ០៧១ អបស.មព ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្ដីពីការបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើក មន្ទីរសម្រាកព្យាបាល “មិត្តភាពពោធិ៍ចិនតុង” ដោយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំគណៈកម្មការចម្រុះចុះដល់ទីតាំង មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង របស់លោកវេជ្ជបណ្ឌិត ឃុន រិទ្ធីយ៉ា ដែលមានស្ថិតនៅទីតាំងផ្ទះលេខ៦៤៦-៦៤៧ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភព៖ រដ្ឋបាលខណ្ឌពោធិសែនជ័យ