លោកអៀ ចាន់ណាបានចេញវីដេអូ និងលិខិតសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្ងៃចេញផ្សាយៈ May 3, 2023
លោកអៀ ចាន់ណាបានចេញវីដេអូ និងលិខិតសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជាតែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយពីអតីតកាលក្នុងគោលបំណងប្រម៉ូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ញានិងទ្រព្យសម្បត្តិដើម្បីការពារសន្តិភាពនិងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត។ក្នុងន័យនេះគណបក្សប្រជាជនកម្ពុជាសូមស្វាគមន៍ទទួលយកលោកអៀ ចាន់ណាជាសមាជិកគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅទៀត៕