ឯកឧត្តម រ័ត្ន ស្រ៊ាង ចាត់ឱ្យក្រុមការងារដឹកនាំក្រុមយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ធ្វើដំណើរទស្សនកិច្ចកម្សាន្តទៅកាន់ ខេត្តព្រះសីហនុ!
ឯកឧត្តម រ័ត្ន ស្រ៊ាង ចាត់ឱ្យក្រុមការងារដឹកនាំក្រុមយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ធ្វើដំណើរទស្សនកិច្ចកម្សាន្តទៅកាន់ ខេត្តព្រះសីហនុ!
នាថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានចាត់ឱ្យក្រុមការងារនាំយករថយន្តទេសចរណ៍ ចំនួន០៣គ្រឿង ដឹកនាំក្រុមយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ចំនួន៧២នាក់ និងឧបត្ថម្ភរាល់ការចំណាយលើការហូបចុកទាំងស្រុង ក្នុងការធ្វើដំណើរទស្សនកិច្ចកម្សាន្តពី រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនរយៈពេលពេញ០១ថ្ងៃ។
គោលបំណងនៃដំណើរទស្សនកិច្ចកម្សាន្តនេះគឺ ដើម្បីឱ្យ យុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ទាំង៧២នាក់ បានមើលឃើញជាក់ស្តែងពីការអភិវឌ្ឍនៃការរីកចម្រើន របស់ប្រទេសជាតិ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕