ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយនិងថវិកា ចូលរួមរំលែកទុក្ខដល់ គ្រួសារសមាជិក ដែលមានម្តាយទទួលមរណភាព!

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយនិងថវិកា ចូលរួមរំលែកទុក្ខដល់ គ្រួសារសមាជិក ដែលមានម្តាយទទួលមរណភាព!

ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ  នាំយកថវិកាចំនួន ១,១៥០,០០០រៀល , អង្ករ៥០គីឡូក្រាម, មី ១កេស, ភេសជ្ជៈ ៤កេស, ទឹកសុទ្ធ ៦កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកព្រិន្ទបាល​ឯក​ គង់ គ្រុយ សមាជិក វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលមានម្តាយទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅភូមិដំណាក់ចំបក់ ឃុំសំរោងលេី ស្រុកបន្ទាយមាស ខេត្តកំពត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕