នារាត្រីថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកម្មវិធីការស្វែងរកមូលនិធិ និងឧបត្ថម្ភ ពិធីទទួលទានភេសជ្ជៈ និងការតាំងពិពណ៍រូបថតដើម្បីអបអរសាទរការចេញផ្សាយសៀវភៅ “កម្ពុជាក្នុងក្រសែភ្នែកពិភពលោក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ។ មូលនិធិដែលទទួលបានពីការដេញថ្លៃរូបថតនឹងប្រគល់ជូនអង្គការគ្រួសារថ្មី និងមន្ទីរពេទ្យគន្ធបុប្ផា ដែលពិធីនេះរៀបចំឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ។