នាល្ងាចថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញ ចូលរួមអម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទស្សនាកម្មវិធីប្រកួតប្រដាល់គ្រុឌគុនខ្មែរ ដែលរៀបចំឡើងនៅទីរួមខេត្តស្វាយរៀង ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ ៤ ០០០នាក់។