ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នាល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ព្រំ​ សុផល​ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ជើងនាពេលកន្លងមក បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលបន្តនៅឯគេហដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ២លានរៀល, ភេសជ្ជៈប៉ូវកម្លាំងចំនួន ០២កេស, ទឹកសុទ្ធ៤កេស, ទឹកដោះគោបឺត ០២កេស, ផ្លែឈេី ០១កន្រ្តក ជូនដល់ លោកវរសេនីយ៍ត្រី ព្រំ​ សុផល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕