ថ្ងៃចេញផ្សាយៈ December 23, 2022
កាលពីរសៀល ថ្ងៃព្រហស្បត៍ ១៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្តម ហង្ស រ៉ាវី ប្រធានសហភាពសហជីព-CWPUC
លោក សរ ដារ៉ា ប្រធានសហភាពសហជីព-PLUC បានដឹកនាំប្រតិភូសហភាព២៧នាក់ ចំនួន២១ សហព័ន្ធ និងសមាគម ដោយទទួលបាន ជាឱកាសដ៏ថ្លៃថ្លា ក្នុងការរៀនសូត្រ ការណែនាំការងារ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ឆ្លៀតឱកាសឆ្លងឆ្នាំសកល ខាងមុខ ឯកឧត្តម ហង្ស រ៉ាវី ប្រធានសហភាពសហជីព-CWPUC លោក សរ ដារ៉ា ប្រធានសហភាពសហជីព-PLUC និងប្រតិភូសហភាព សូមគោរពជូនពរ ឯកឧត្តមអភិបាល មានសុខភាពល្អបរិបូរណ៍ និងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។