មន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ បានដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរដ្ឋ-ចិន យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហម ចូលរួម ខួបអនុស្សារីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៦:៣០នាទីព្រឹក មន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ បានដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរដ្ឋ-ចិន យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហម ចូលរួម ខួបអនុស្សារីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (ព្រះរាជពិធីប្រទានភ្លើងជ័យ) ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយឈរ តាមដងវិថីពីព្រះបរមរាជវាំង រហូតដល់ វិមានឯករាជ្យ រួមមាន÷
១- លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរដ្ឋ ចំនួន ៤១៣០នាក់
២- លោកគ្រូអ្នកគ្រូ និងសិស្សសាលាចិន ចំនួន ២០០០នាក់
៣- យុវជនកាយរិទ្ធ ចំនួន២០០នាក់
៤- យុវជនកាកបាទក្រហម ចំនួន ២០០នាក់
* សរុបរួម÷ ៦៥៣០នាក់
ប្រភព៖ មន្ទីអប់រំយុវជននិងកីឡារាជធានីភ្នំពេញ