ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ….

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ….
នៅយប់ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងទី១៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ដូនពេញ​ ដឹកនាំដោយលោក ជា ខេមា អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ, លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ចាការកងរាជវុធហ្ថតខណ្ឌដូនពេញ បានចុះទីតាំងសង្ស័យលបលួចលេងល្បែងស៉ីសងខុសច្បាប់ និងហាងកុងស៉ីបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថាមិនមានការលបលួចបើកឡើយ និងបានចុះបង្ក្រាបជាក់ស្តែង​ល្បែង​សុី​សង (ឆ្នោត​កន្ទុយ​លេខវៀតណាម) នៅ​ចំណុច​តូបគ្មាន​ផ្លូវ​លេខ​៥ ភូមិ​៦​ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដោយបានឃាត់​ខ្លួន​អ្នក​កត់​ឆ្នោត​ចំនួន​០១នាក់​ ឈ្មោះ​ ម៉ៅ​ វិរ: ភេទប្រុស​ អាយុ​ ៣១ឆ្នំា​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​តូបជួល​គ្មាន​លេខ​ ផ្លូវ​លេខ​៥​ ភូមិ​៦​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ នឹងដកហូតបានវត្ថុ​តាង​មួយចំនួនរួមមាន​៖ ក្តា​ខៀន​ចំនួន​ ០១ ក្រដាស​កត់​ឆ្នោត​នឹងក្រដាសគិត​លុយ​ តុ​ចំនួន​០២ កៅអី​ចំនួន១០​ កង្ហា​ចំនួន០១​គ្រឿង​ ម៉ាសុីន​ ចំនួន​០១​គ្រឿង​តូច​ ត្រាចុះ​ថ្ងៃ​ខែ​ ចំនួន​០១​ នឹងលុយ​ចំនួន​ ៣៦៧០០០៛(សាមសិបប្រាំមួយមុឺនប្រាំពីរ​ពាន់គត់)
ក្រោយធ្វើកំណត់ហេតុរួចទីតាំង​ត្រូវ​បាន​បិទ៕