(ខេត្តឧត្តរមានជ័យ) បរិមាណទឹកភ្លៀងដែលបានធ្លាក់ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកម្រិត១៣៥-២៤៤ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ (ភ្លៀងកំពុងបន្តធ្លាក់) ស្ថិតនៅភូមិសាស្រ្តឃុំចុងកាល់ ស្រុកចុងកាល់ និងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។