កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន០៣នាក់


ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន០៣នាក់ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្មេងទំនើងចំនួន០៣នាក់៖​ ១- ឈ្មោះ វន វីរៈ ភេទ ប្រុស, ២-ឈ្មោះ សួន ណារ៉េត ភេទ ប្រុស, ៣- ឈ្មោះ គន្ធា ចាន់ថេណា ភេទ ប្រុស។

វត្ថុតាំងចាប់យក៖​ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ

ក្រោយពីសមត្ថកិច្ចបានធ្វើ​ការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលយកទៅអប់រំបន្ត បន្ទាប់សមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើងខាងលើ និងប្រគល់ម៉ូតូឲ្យវិញប្រលប់ទៅផ្ទះវិញ៕