សម្ដេចតេជោ ហ៊ុន សែន ទទួលជួបប្រធានសមាគមធុរកិច្ចជប៉ុន ប្រចាំកម្ពុជា


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក កាន់ដា យ៉ូហ្គោ (Kanda Yugo) អ្នកចាត់ការទូទៅក្រុមហ៊ុនមីតស៊ូប៊ីស៊ី (Mitsubishi) នៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីក្រុងគូម៉ាម៉ូតុ ប្រទេសជប៉ុន នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ខណៈសម្ដេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា