សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន ចាប់ខ្លួនជនជនជាតិ ចិនតៃវ៉ាន់ ៦នាក់ និងរឹបអូសសារធាតុគីមីផ្សំ ជាង ១៤តោន នៅខេត្តព្រះសីហនុ
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន ចាប់ខ្លួនជនជនជាតិ ចិនតៃវ៉ាន់ ៦នាក់ និងរឹបអូសសារធាតុគីមីផ្សំ ជាង ១៤តោន នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនិយ៍ទោ សារី បុត្រសត្យាលោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ និង បង្ក្រាប ទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ទីតាំង
-ទីតាំងទី១: នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
-ទីតាំងទី២: នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជនសង្ស័យ០៦នាក់ៈ ១-ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់, ២-ឈ្មោះ LING YAN HONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៣-ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៤-ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៥-ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងទី៦-ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។
សមត្ថកិច្ចបានដកហូតវត្ថុតាង៖ សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម, ឧបករណ៍សម្ភារកែច្នៃផលិត រួមមានដូចខាងក្រោមៈ ១-ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, ២-កែវប្រតិកម្មចំនួន០៧គ្រឿង, ៣-ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ៤-ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, ៥-កញ្រ្ចែងមួយចំនួន, ៦-ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ៧-ធុងមួយចំនួន, ៨-ជីឡៅចំនួន១០ជីឡៅ, ៩-ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និង១០-សំបកធុង២៩៨សំបក ៕
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕